អាស៊ី​អឺរ៉ុប​វាយបក​ណាហ្គា​វើ​ល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល មុន​ចាញ់ ៥-៣

2021/07/15 06:34:22 pm        114

​បាល់ទាត់៖ ក្រុមអាស៊ី​អឺរ៉ុបបាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​ដ៏ ដោយ​លទ្ធផល ៥-៣ ក្នុងជំនួប​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គកាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា​ម្សិលមិញ។ ប៉ុន្ដែ​មុន​របូត ៣​ពិន្ទុ​ក្នុង​ដី​ជាថ្មី ក្រុម​លោក សុក វាសនា បាន​វាយបក​លើ​ក្រុម​លោក មាស ចាន់ណា គួរ​ឲ្យ​ភ្ញាក់ផ្អើលនៅ​ចុងខែ​ទី​១ និង​ដើម​វគ្គ​ទី​២។​

​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន AEU Sport Park នេះ ៣៤​នាទី​ដំបូង ក្រុម​ណាហ្គា​វើ​ល​ដ៏បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ៤​គ្រាប់​មុនដោយ​កីឡាករ Fumiya Kogure ២​គ្រាប់នៅ​នាទី​ទី​៦ និង​នាទី​ទី​៩ ខណៈ ២​គ្រាប់​ទៀតរកបាន​ដោយ​កីឡាករ នុប តុលា នៅ​នាទី​២៨ និង​កីឡាករ Marcio Marques នាទី​៣៤។​ ​បន្ទាប់ពី​ត្រូវ​ក្រុម​ភ្ញៀវ​បើក​ការ​នាំមុខ​ច្រើន​គ្រាប់ អាស៊ី​អឺរ៉ុបបាន​ព្យាយាម​វាយបក​យ៉ាងខ្លាំងរហូត​រកបាន ៣​គ្រាប់​ជា​បន្ដបន្ទាប់ក្នុងនោះ​ចុង​វគ្គ​ទី​១ រកបាន ២​គ្រាប់ដោយ​កីឡាករ សុក ច័ន្ទ​រស្មី នៅ​នាទី​៣៥ និង​កីឡាករ Samuel Ajayi Gbenga នៅ​នាទី​៤២ មុន​កីឡាករ សុក ច័​ន្ធ​រស្មី ដដែល​រកបាន​គ្រាប់​ទី​៣ ឲ្យ​ក្រុម​ខ្លួននៅ​នាទី​៤៨ បន្ទាប់ពី​ចប់​ការប្រកួត​វគ្គ​ទី​២ បាន ៣​នាទី។​

​ក្រោយ​មាន​គ្រាប់​បាល់​ប្រកៀក​ប្រកិត​គ្នា​បែបនេះ ក្រុម​ទាំងពីរបាន​សម្រុក​ស្វែងរក​គ្រាប់​បាល់​បន្ថែម​រៀងៗ​ខ្លួន រហូតដល់​នាទី​៨៨ កីឡាករ Marcio Marques ក៏បាន​ទាត់​បាល់​ហ្វ្រី​ឃី​ត​បញ្ចូល​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​ទៀត ដែល​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏ធានាបាន ៣​ពិន្ទុ​ពេញ​តែម្ដង បន្ទាប់ពី​ក្រុម​អាស៊ី​អឺរ៉ុបព្យាយាម​បង្កើត​ឱកាស​ក្នុង​ប្រអប់​គ្រោះថ្នាក់​ជាច្រើន​ដង តែ​ធ្វើ​មិនបាន​សម្រេច។​ ​ជ័យជម្នះ​នេះដែរបានធ្វើ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏រកបាន ១៤​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​កងយោធពល​ខេមរភូមិន្ទ បន្ទាប់ពី​ឆ្លងកាត់ ៧​ប្រកួត​ឈ្នះ ៤ ស្មើ ២ និង​ចាញ់ ១។ ចំណែក​ការបន្ដ​បរាជ័យ​ក្នុង​ដី ៣​ប្រកួត​ផ្ទួនៗ​របស់​ក្រុម​អាស៊ី​អឺរ៉ុប បានធ្វើ​ឲ្យ​ពួកគេបន្ដ​ឈរ​លេខ​រៀង​ទី​៩ និង​មាន ៦​ពិន្ទុ​បណ្ដោះអាសន្នបន្ទាប់ពី​ប្រកួត​បាន ៨​ប្រកួត​ឈ្នះ ២ និង​ចាញ់ ៦​ប្រកួត៕

​អត្ថបទ លី ឈុន​ឡា​,

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm