អាជ្ញាធរអ៊ុយក្រែន បើកការជម្លៀសទ្រង់ទ្រាយធំនៅតំបន់ភាគខាងជើង ខណៈការវាយប្រហារកាន់តែខ្លាំង

2024/03/16 11:07:41 pm        123

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រ (១៥ មីនា) ថាអាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ ស៊ូមី (Sumy) ភាគខាងជើងរបស់ប្រទេសនេះ នៅជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លា និងដ៏អូសបន្លាយនៅតំបន់នោះ។

រដ្ឋបាលយោធានៃតំបន់ ស៊ូមី បានបង្ហោះនៅលើកម្មវិធីផ្ញើសារតេលេក្រាមដោយនិយាយថា អ្នកស្រុកជាង ១៨០ នាក់នៃតំបន់ក្បែរសហគមន៍ វេលីខូភីសាស្កា (Velikopysarska) ជាប់ព្រំដែន ត្រូវបានជម្លៀសចេញក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។

អាជ្ញាធរក្នុងតំបន់ ស៊ូមី បានចេញរបាយការណ៍ប្រចាំថ្ងៃជាយូរមកហើយអំពីការបាញ់ផ្លោងរបស់រុស្ស៊ី ប៉ុន្តែការវាយប្រហារកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃមកនេះ។ រដ្ឋបាលបាននិយាយថា ប្រជាជនសរុបជាង ៤.៥០០ នាក់ ត្រូវបានជម្លៀសចេញពីភូមិចំនួន ២២ ក្នុងតំបន់ ស៊ូមី ប៉ុន្តែមិនបានផ្ដល់កាលបរិច្ឆេទនៃការជម្លៀសនេះទេ។

សមគមន៍ វេលីខូភីសាស្កា ស្ថិតនៅចម្ងាយតែប៉ន្មានគីឡូម៉ែត្រប៉ុណ្ណោះពីភូមិ ខូហ្ស៊ីនកា (Kozinka) ឆ្លងកាត់ព្រំដែនក្នុងប្រទេសរុស្ស៊ី ជាទីដែលអាជ្ញាធរក្នុងតំបន់ក្នុងសប្តាហ៍នេះបាននិយាយថា ការលុកលុយដោយក្រុមប្រដាប់អាវុធបានបង្កឱ្យមានការខូចខាតយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm