ឯកឧត្តម ខៀវ ភារិទ្ធ ជំរុញឲ្យយុវជនចូលរួមផ្តល់ឈាមឲ្យបានកាន់ច្រើនបន្ថែមទៀត ដើម្បីជួយជនងាយរងគ្រោះ

2024/03/17 01:35:10 am        447

ព្រៃវែង៖ ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានលើកទឹកចិត្តឲ្យយុវជនចូលរួមការងារសង្គមឲ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសការផ្តល់ឈាមនេះ ផ្តល់អត្ថប្រយោជន៍ដល់យុវជនទ្វេដងក្នុងពេលតែមួយ ដោយអាចជួយការងារមនុស្សធម៌នៅក្នុងសង្គម ជួយដល់អ្នករងគ្រោះដែលត្រូវការឈាមជាចាំបាច់ និងសន្សំបុណ្យកុសលដ៏ថ្លៃថ្លាសម្រាប់បុគ្គលខ្លួនឯងទៀតផង។  

ការថ្លែងបែបនេះនៅក្នុងកម្មវិធីផ្តល់ឈាម ដែលរៀបចំដោយក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ សហការជាមួយសាកលវិទ្យាល័យជាស៉ីមកំចាយមារ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅឯសាកលវិទ្យាល័យជាស៊ីមកំចាយមារ។

ឯកឧត្តម ខៀវ ភារិទ្ធ បានប្រសាសន៍ទៅកាន់យុវជនរាប់រយនាក់ឲ្យដឹងថា យុវជនជាសរសៃឈាមដ៏សំខាន់សម្រាប់សង្គមជាតិ ហើយការជួយជ្រោមជ្រែងរបស់យុវជន នឹងធ្វើឲ្យសង្គមកាន់តែរឹងមាំ ហើយការផ្តល់ឈាមនេះ មិនប៉ះពាល់ដល់សុខភាពនោះទេតាមក្បួនវេជ្ជសាស្រ្ត ដូច្នេះសូមយុវជន ចូលរួមឲ្យកាន់តែសកម្មបន្ថែមទៀត។

ឯកឧត្តមបបណ្ឌិត សិទ្ធ ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ បានប្រសាសន៍ថា សិស្សនិស្សិតនៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ តែងតែចូលរួមការងារសង្គម ជាពិសេសការងារផ្តល់ឈាមនេះ ហើយការផ្សព្វផ្សាយ និងការលើកទឹកចិត្តឲ្យយុវជនចូលរួមការងារសង្គម ពិតជាដើរតួរនាទីសំខាន់ណាស់។

លោកស្រី វេជ្ជបណ្ឌិត មើក សាមាន  អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ក្រុមយុវជនដែលក្លាហាន ហ៊ាន បរិច្ចាគ ឈាម  ដល់មជ្ឈមណ្ឌលជាតិ ហើយលោកស្រីអះអាងថារាល់ការផ្តល់ឈាមនឹងយកទៅដល់គោលដៅជនរងគ្រោះ ។ លើសពីនេះ លោកស្រី មើក សាមាន បន្តអំពាវនាវឲ្យយុវជនចូលរួមកាន់តែច្រើន ខណៈចំនួនអ្នកផ្តល់ឈាម នៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែង។

លោក ម៉េង ហ៊ុយ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក ស្រុក កំចាយមារ បានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងជាយុវជនគំរូផងនោះ លោក ចាំបាច់ត្រូវតែបំផុសការផ្តល់ឈាម ដើម្បីជួយសង្រ្គោះអ្នកជម្ងឺដែលកំពុងសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ជាពិសេស ជាសារមួយបញ្ជាក់ថាការផ្តល់ឈាមគឺជាការចូលរួមផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកជម្ងឺ ត្រូវ ការឈាមបន្ទាន់។

ជាមួយ គ្នានេះ លោកបានអំពាវនាវដល់យុវជន សិស្ស និស្សិត សូមចូលរួមផ្តល់ឈាមឱ្យបានគ្រប់ៗគ្នា ព្រោះ ការបរិច្ចាកឈាម១ប្លោកស្មើនឹងការជួយសង្រ្គោះអាយុជីវិតបានមនុស្សម្នាក់។ ម្យ៉ាង ទៀត ការផ្តល់ឈាមនេះទៀតសោត ពុំប៉ះពាល់សុខភាពរបស់យេីងនោះឡើយ។

សូមជម្រាបថា សិស្សនិស្សិត និងក្រុមការងារចុះជួយស.ស.យ.ក ស្រុកកំចាយមារ បានរួមគ្នាផ្តល់ឈាមជួយសង្រោះមនុស្ស យ៉ាងច្រើនកុះករ ហេីយឈាមដែលទទួលបានពីការបរិច្ចាគជិត១២៣កំប្លោក៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm