ហៃទី ៖ ដងផ្លូវនៅក្នុងទីក្រុង Port-au-Prince របស់ប្រទេសហៃ បានជួបភាពវឹកវរ ស្របពេលដែលប្រជាពលរដ្ឋខកចិត្តខ្លាំងចំពោះកង្វះខាតអស្ថិរភាពនៅក្នុងរដ្ឋធានីមួយនេះ ។
ក្នុងទីលានចតុរង្គ Champ de Mars ស្ថិតនៅទីក្រុង Port-au-Prince បុរសម្នាក់ដើរទូលក្តារមឈូសពណ៌នៅលើក្បាលរបស់លោក ខណៈពលរដ្ឋបង្កជម្លោះនៅសង្កាត់ក្បែនោះ នាំគ្នាដុតកង់រថយន្ត និងបិទផ្លូវ ។
ទោះបីជាលោកនាយករដ្ឋមន្រ្តី Ariel Henry និយាយថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីក៏ដោយ ប្រជាពលរដ្ឋហៃទី និយាយថា ពួកគេនៅតែប្រឈមការលំបាកខ្លាំង និងអំពាវនាវឲ្យក្រុមអ្នកនយោបាយរៀបចំប្រទេសមួយនេះឡើងវិញ ។ សូមបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដណ្តើមបានការគ្រប់គ្រងតំបន់ភាគច្រើននៅរដ្ឋធានីរបស់ប្រទេសហៃទីមួយនេះ ហើយក្រុមសិទ្ធិមនុស្ស បានរាយការណ៍ករណីសម្លាប់រង្គាល ការចាប់ជម្រិត និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ ៕

