អ៊ីស្លាម ៖ ក្រុមអ៊ីស្លាមនិយមហាម៉ាសកាលពីថ្ងៃសុក្រ បានរិះគន់ ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas)ចំពោះការតែងតាំងជាឯកតោភាគីនូវសម្ព័ន្ធមិត្តនិងជាឥស្សរជនធុរកិច្ចឈានមុខគេជានាយករដ្ឋមន្ត្រី ជាមួយនឹងអាណត្តិមួយ ដើម្បីជួយកែទម្រង់អាជ្ញាធរប៉ាឡេស្ទីន (PA) និងកសាងតំបន់ហ្កាហ្សាឡើងវិញ។
ការតែងតាំងលោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) ធ្វើឡើង បន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងឡើង ដើម្បីផ្លាស់ប្តូរស្ថាប័នគ្រប់គ្រងនៃទឹកដីប៉ាឡេស្ទីននិងកែលម្អអភិបាលកិច្ចនៅតំបន់វេសបែង ដែលខ្លួនកាន់កាប់ដោយអ៊ីស្រាអែល។
ក្រុមហាម៉ាស បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយមិនពិគ្រោះ បើទោះបីជាថ្មីៗនេះបានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូ ក៏បានចូលរួមដោយចលនា Fatah របស់លោកអាបាស ដើម្បីបញ្ចប់ការបែកបាក់គ្នាជាយូរមកដែលធ្វើឲ្យសេចក្តីប្រាថ្នានយោបាយរបស់ប៉ាឡេស្ទីន ចុះខ្សោយ។
ក្រុមហាម៉ាស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងសម្តែងការបដិសេធរបស់យើងចំពោះការបន្តវិធីសាស្រ្តនេះដែលបានបង្ករគ្រោះថ្នាក់ និងបន្តបង្កគ្រោះថ្នាក់ដល់ប្រជាជនរបស់យើង និងបុព្វហេតុជាតិរបស់យើង»។
«ការធ្វើការសម្រេចចិត្តជាលក្ខណៈបុគ្គល និងការចូលរួមក្នុងជំហានដ៏វិសេសវិសាល និងតែមាត់ទទេ ដូចជាការបង្កើតរដ្ឋាភិបាលថ្មី ដោយគ្មានការឯកភាពជាតិ គ្រាន់តែជាការពង្រឹងគោលនយោបាយឯកតោភាគី និងធ្វើឲ្យការបែកបាក់កាន់តែជ្រៅឡើង»។

