​ អង្គការយូនីសេហ្វ៖កុងតឺន័រដឹកជំនួយសំខាន់ៗ ត្រូវបានលួច នៅកំពង់ផែហៃទី

2024/03/17 09:39:42 pm        100

ហៃទី ៖ ទីភ្នាក់ងារមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា កុងតឺន័រដឹកជំនួយមួយរបស់ខ្លួននៅឯកំពង់ផែសំខាន់របស់ប្រទេសហៃទីដែលស្តុកទុកជាមួយ«សម្ភារៈសំខាន់ៗសម្រាប់ការរស់រានមានជីវិតរបស់មាតានិងទារកទើបនឹងកើត ត្រូវបានលួច ខណៈដែលក្រុមជនអន្ធពាលគ្រប់គ្រងរដ្ឋធានីនេះកាន់តែខ្លាំងឡើង។

ប្រទេសហៃទី កំពុងតស៊ូដើម្បីដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌ដែលអូសបន្លាយពេលដ៏យូរ ដែលទីភ្នាក់ងារមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ បានព្រមានថា កំពុងបង្កឲ្យមានភាពស្រេកឃ្លាន និងកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិត នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង   (Port-au-Prince)។

នាយករដ្ឋមន្ត្រីដែលមិនជាប់ឆ្នោតលោក Ariel Henry បាននិយាយក្នុងសប្តាហ៍នេះថា លោកនឹងចុះចេញពីតំណែង នៅពេលដែលមានក្រុមប្រឹក្សាអន្តរកាល ត្រូវបានបង្កើតឡើង។ ក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់ បានកាន់កាប់ទីក្រុងជាច្រើន ហើយក្រុមសិទ្ធិមនុស្ស បានរាយការណ៍ពីការសម្លាប់រីករាលដាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ។

អង្គការយូនីសេហ្វ បានអះអាងថា កុងតឺន័រមួយក្នុងចំណោម១៧កុងតឺន័ររបស់ខ្លួន ត្រូវបានលួចនៅកំពង់ផែព័រអូប្រាំង ដែលខ្លួនបាននិយាយថា កុងតឺន័រដែលគ្រប់គ្រងដោយក្រុមមនុស្សធម៌ចំនួន ២៦០ត្រូវបានគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ។

លោក Bruno Maes តំណាងរបស់អង្គការយូនីសេហ្វនៅប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការលួចយកសម្ភារៈដែលចាំបាច់សម្រាប់ជំនួយសង្គ្រោះជីវិតសម្រាប់កុមារ ត្រូវតែបញ្ចប់ជាបន្ទាន់»។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm