ហ្កាហ្សា ៖ មេដឹកនាំប្រទេសអៀរឡង់ លោក Leo Varadkar បានជំរុញឲ្យលោកចូ បៃដិន (Joe Biden) ធ្វើការឆ្ពោះទៅរក «បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់» នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងកិច្ចប្រជុំមួយ នៅសេតវិមាន កាលពីថ្ងៃសុក្រ។
វាគឺប្រពៃណីនៃពិធីបុណ្យប្រចាំឆ្នាំ St Patrick's Day ដែលកិច្ចប្រជុំកំពូលជាធម្មតា ផ្តោតលើការការពារដំណើរការសន្តិភាពរបស់អៀរឡង់ខាងជើង។
លោក Taoiseach Varadkar បានប្រឈមមុខនឹងសម្ពាធនយោបាយ ក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ក្នុងការបង្កើនសង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា។
លោកបៃដិន ដែលបានប៉ះទង្គិចជាសាធារណៈជាមួយមេដឹកនាំអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ហាក់ដូចជាយល់ព្រម។
លោក Varadkar បានទទួលការយល់ព្រមបន្ថែមពីលោកប្រធានាធិបតី នៅពេលដែលលោក បានបញ្ជាក់ ថា «ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីទទួលបានសន្តិភាព និងសន្តិសុខយូរអង្វែង»។ ខណៈពេលដែលលោកណេតាន់យ៉ាហ៊ូ បានប្រឆាំងកាន់តែខ្លាំងឡើងចំពោះរដ្ឋប៉ាឡេស្ទីននាពេលអនាគត លោកបៃដិន បានសង្កត់ធ្ងន់ថា ដំណោះស្រាយសន្តិភាពណាមួយ ត្រូវតែផ្អែកលើវានោះ។

