បារាំង និងអាល្លឺម៉ង់ គ្រោងនឹងសាងសង់រោងចក្រសព្វាវុធ នៅអ៊ុយក្រែន ខណៈដែលហានិភ័យ កំពុងកើនឡើង

2024/03/17 10:43:51 pm        223

អាល្លឺបង់ ៖ ប្រទេសអាល្លឺម៉ង់ និងបារាំង បាននិយាយថា ពួកគេនឹងចាប់ផ្តើមផលិតសព្វាវុធក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់សហភាពអឺរ៉ុប បានព្យាយាមដោះស្រាយក្តីបារម្ភកន្លងមកដែលថា ភាពខ្វែងគំនិតរបស់ពួកគេ នឹងរារាំងប្លុកនេះពីការប្រមូលការគាំទ្រគ្រប់គ្រាន់សម្រាប់ទីក្រុងគីវ។

ទោះបីយ៉ាងណាក៏ដោយ ការប្រកាសពីលោកអធិការបតីអាល្លឺម៉ង់អូឡាហ្វ សូល (Olaf Scholz) និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃសុក្រ នឹងធ្វើការតិចតួច ដើម្បីដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែន: ការទទួលបានគ្រាប់រំសេវគ្រប់គ្រាន់ក្នុងទីក្រុងគីវ ក្នុងរយៈពេលខ្លី ដើម្បីទប់ស្កាត់ការរុលចូលទៅមុខរបស់កងទ័ពរុស្ស៊ី ដែលការប្រើប្រាស់គ្រាប់ផ្លោងប្រចាំថ្ងៃជាមធ្យម អាចនៅកន្លែងណាមួយពី៣ ទៅ ៥ដងនៃអ្វីដែលកងកម្លាំងអ៊ុយក្រែន អាចបាញ់បាន។

ការប្រកាសនោះ ក៏មិនបានលើកឡើងពីការព្រួយបារម្ភដែលមេដឹកនាំអឺរ៉ុបជាសមូហភាព នៅតែតស៊ូក្នុងការគ្រប់គ្រងទំហំនៃការគំរាមកំហែងដែលពួកគេប្រឈមមុខ។ វោហាស័ព្ទរបស់លោកម៉ាក្រុងកាន់តែអាក្រក់ទៅៗ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានបរាជ័យក្នុងការបញ្ចុះបញ្ចូល សូលឲ្យគាំទ្រការវិភាគដែលបង្កឲ្យមានការព្រួយបារម្ភបែបនេះ។

លោកសូល និង ម៉ាក្រុង បានជួបជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ ដូណាល់ ថាស់ ( Donald Tusk) នៅក្នុងអ្វីដែលគេហៅថា ទម្រង់សម្ព័ន្ធភាពត្រីភាគី ដើម្បីពិភាក្សាអំពីជំនួយ និងដើម្បីព្យាយាមបង្ហាញរណសិរ្សអឺរ៉ុបរួមមួយ បន្ទាប់ពីមានការជជែកដេញដោលគ្នាជាច្រើនសប្តាហ៍ក្នុងចំណោមប្រទេសរបស់ប្លុកអំពីឧបករណ៍ប្រភេទណា ដែលត្រូវផ្តល់ និងថាតើត្រូវពិចារណាអំពីការបញ្ជូនកងទ័ពទៅអ៊ុយក្រែន។

ទន្ទឹមនឹងនោះ ទាហានអ៊ុយក្រែន កំពុងអស់គ្រាប់រំសេវគួរឲ្យបារម្ភ ខណៈដែលពួកគេប្រយុទ្ធដើម្បីទប់ទល់នឹងការរុលចូលទៅមុខរបស់រុស្ស៊ី ដោយជំរុញឲ្យមានការភ័យខ្លាចថា ការដួលរលំនៃផ្នែកការពារអាចឃើញកងកម្លាំងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចូលមកក្នុងទីក្រុងគីវម្តងទៀត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm