ការបញ្ជូនកូនទៅសាលា គឺជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ

2024/03/18 04:57:28 pm        215

ភ្នំពេញ÷ ការបញ្ជូនកូនៗទៅសាលា មិនត្រឹមជាកាតព្វកិច្ចចំពោះមាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោច ស្រង់ជីវភាពឱ្យផុតពីភាពក្រីក្រដោយប្រសិទ្ធភាព លើសពីនេះ, ការបញ្ជូនកូនមករៀនក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ ផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ស្នោរឃ្លៃ ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២៤ នេះថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅក្នុងកម្មវិធីសិក្សា ស្របតាមកំណែទម្រង់ តាមរយៈ វិធានគន្លឹះចំនួន៥គឺ៖ ពង្រឹងមុខងារសាធារណៈ, ពង្រឹងវិស័យអប់រំ, ពង្រឹងវិស័យសុខាភិបាល, ពង្រឹងការគ្រប់គ្រង ប្រឆាំងគ្រឿង ញៀន, និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។

ក្នុងន័យនេះ វិស័យអប់រំគឺជាវិធានការគន្លឹះទី២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងជាសសរស្ដម្ភដ៏សំខាន់ ហើយទទួល បានការយកចិត្តទុកដាក់ខ្ពស់ ដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវការពង្រឹងការបណ្តុះបណ្តាលមូលដ្ឋាន ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ ទី១២ តាមរយៈវិធានគន្លឹះអាទិភាពចំនួន៤គឺ៖ ការពង្រឹងអភិបាលកិច្ច, ការពិនិត្យកែសម្រួល និងការ រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីសធម៌ និងឥរិយាបថ របស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន, និងការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំឱ្យគុណភាព របស់សាលារៀនរដ្ឋកាន់តែប្រសើរឡើង ហើយសិស្សានុសិស្សនឹងក្លាយជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដ។

ជុំវិញការសិក្សានេះ, លោកជំទាវបណ្ឌិត លើកទឹកចិត្តឲ្យមាតាបិតា អាណាព្យាបាលបញ្ចូនកូនៗទៅសាលា និងសូមជួយលើក ទឹកចិត្តកូន និងបង្កលក្ខណៈឱ្យកូនបានបន្តការសិក្សា ជាពិសេសសូមលើកទឹកចិត្តដល់ការបញ្ជូនកុមារីទៅសាលារៀន ដើម្បីទទួលបាន ការសិក្សាអបរំឱ្យបានពេញលេញ ដោយសារស្ត្រីពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍសង្គមខ្មែរ ក៏ដូចជាលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។

ក្នុងពិធីសំណេះសំណាលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី បាននាំយកអំណោយជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សមកពីគ្រួសារ ក្រីកនៅបឋមសិក្សាចំនួន ៤ ក្នុងនោះលោកគ្រូ-អ្នកគ្រូ ចំនួន ២២ នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ៥ ម៉ឺនរៀល។ ចំពោះ សិស្សានុសិស្សមកពីគ្រួសារក្រីក្រចំនួន ១០០ នាក់ ក្នុងម្នាក់ៗទទួលបានឯកសណ្ឋានសិស្ស ១ ឈុត, សៀវភៅ ២ក្បាល, ប៉ិច ២ដើម, ដៃខ្មៅ ២ ដើម, បន្ទាត់ ១, ជ័រលុប១, ដែកខួង ១, ថវិកា ១ ម៉ឺនរៀល នំ និងទឹកដោះគោ ១ កញ្ចប់ ។ ចំណែកសាលាបឋម សិក្សាបន្ទាយយោមរាជ ស្ថិតក្នុងឃុំប្រាសាទ ស្រុកសន្ទុក ក្នុងនោះលោកគ្រូ-អ្នកគ្រូ ចំនួន ១០ នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ ថង់យាម១ និងថវិកា ៥ ម៉ឺនរៀល, ចំពោះសិស្សសាលាបឋមសិក្សាចំនួន ២០២ នាក់ ម្នាក់ៗទទួលបានសម្លៀកបំពាក់ ១កំប្លេ, សៀវភៅ ២ក្បាល ប៊ិច១ ខ្មៅដៃ១ និងថវិកា ១ម៉ឺនរៀល និង ២ម៉ឺនរៀល សម្រាប់សិស្សមានជីវភាពក្រីក្រ។ ដោយឡែកសិស្សមត្តេយ្យ ចំនួន ៣៨ នាក់វិញ, ម្នាក់ៗទទួលបានសម្លៀកបំពាក់ ១កំប្លេ សៀវភៅ ២ក្បាល ប៊ិច១ ខ្មៅដៃ១ និងថវិកា ១ម៉ឺនរៀលផងដែរ៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm