បាតុកររាប់រយនាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងទីក្រុង សាន់ សេបាស្ទាន (San Sebastián) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ១៧ មីនា ដោយដេកលើដីអមដោយនឹងសំឡេងស៊ីរ៉ែន។

ការជួបជុំនេះត្រូវបានរៀបចំឡើងដោយសមូហភាពជើនីកាប៉ាឡេស្ទីណា(Gernika-Palestina)ដែលជាក្រុមសិល្បករ និងសកម្មជនមកពីតំបន់ស្វយ័តបាស( Basque) របស់អេស្ប៉ាញ ដោយប្រៀបធៀបស្របគ្នារវាងស្ថានភាពនៅហ្កាហ្សា និងការវាយប្រហារនៅទីក្រុង កានីកា (Guernica) ក្នុងឆ្នាំ ១៩៣៧ ដែលបានបំផុសគំនិតដោយគំនូររបស់ លោក ប៉ាប្លូ ភីកាសូ(Pablo Picasso)វិចិត្រកដៃរឯករបស់ពិភពលោក។

សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្បែររូបចម្លាក់អេក្វាដូឈីលីដា( Eduardo Chillida) នៅលើឆ្នេរសមុទ្រ ខុនចា(Concha) របស់ទីក្រុង San Sebastian។
យោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្ខំពលហ្កាហ្សារដ្ឋរត់ភៀសខ្លួនចំនួនប្រជាជនជិត ២,៣ លាននាក់ បណ្តាលឱ្យមានវិបត្តិអត់ឃ្លាន អគារនានាស្ទើរបាក់រាបដល់ដីក្នុងតំបន់រងការឡោមព័ទ្ធនេះ និងបានសម្លាប់មនុស្សជាង ៣១,០០០នាក់ ដែលនាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍កំពុងត្រូវបានស៊ើបអង្កេតនៅក្នុងតុលាការពិភពលោក៕