កម្ពុជាបង្ហាញតម្រូវការកម្លាំងពលកម្មជំនាញខ្ពស់ ខណៈរោងចក្រសហគ្រាសបើកថ្មីជាបន្តបន្ទាប់

2024/03/18 06:29:20 pm        213

ដោយសារកម្ពុជា ជាគោលដៅនៃការដាក់ទុនវិនិយោគរបស់បរទេស រដ្ឋាភិបាល ក៏ដូចជា​ភាគី​សហជីព បានបង្ហាញតម្រូវការកម្លាំងពលកម្ម ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរខ្ពស់ ខណៈ​ក្នុងរយៈពេល៦ខែមកនេះ កម្ពុជាទទួលគម្រោងវិនិយោគថ្មីក្នុងការបង្កើតរោងចក្រ សហ​គ្រាស​ចំនួន​ជាង ៣ពាន់ ក្នុងនោះ វិស័យកាត់ដេរ ១៦៤ រោងចក្រ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាដែលមានការចាប់អារម្មណ៍ និងគោលដៅ នៃ​ការ​ដាក់ទុន​វិនិយោគរបស់បរទេសមកកាន់កម្ពុជា ដោយឃើញថា មានកំណើន​ការ​វិនិយោគ​ជា​ច្រើន​ដែល​បាន​ធ្វើឡើង ហើយក៏មានកំណើនរោងចក្រ សហគ្រាសជារៀងរាល់ថ្ងៃ ដូច្នេះហើយ​ការ​ត្រូវ​ការ​ជំនាញ​វិជ្ជាជីវៈ និងបចេ្ចកទេស គឺជាតម្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឧស្សាហកម្ម ៤.០។

ឯកឧត្តម បានបន្តថា ពីពេលនេះតទៅវិស័យឧស្សាហកម្មសហគ្រាស នឹងមានការកើនឡើង ហើយ​នឹង​វិវឌ្ឍន៍ទៅជាឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ថែមទៀត ដូច្នេះតម្រូវ​ឲ្យ​យុវជន​យើង​មាន​ជំនាញ​វិជ្ជាជីវៈនិងបច្ចេកទេស គឺជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ឯកឧត្តម​ក៏​បាន​អំពាវ​នាវ​ដល់​យុវជនទាំងអស់ដែលមិនទាន់មានជំនាញ និងរួសរាន់ចុះឈ្មោះរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​រប​ស់​ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មីទី៧នេះ រោងចក្រ​បើក​ថ្មី​ពិត​ជាមា​ន​ការ​កើន​ឡើង​ខ្ពស់​ជា​ទីកត់​សម្គាល់ ហើយអ្វីដែលចាប់អារម្មណ៍បន្ថែមនោះ គឺ ក្រុមហ៊ុនមួយ​ចំនួន​ធំ​ចាប់​ផ្តើម​មាន​ការ​អនុវត្ត​នូវ​លក្ខខណ្ឌការងារល្អប្រសើរច្រើនជាងមុន និងមានប្រសិទ្ធិភាព។ លោកបន្ថែមថា អ្វី​ដែល​សំខាន់ គឺមានការព្រួយបារម្ភទៅវិញទេ នៅពេលដែលកំណើននៃការវិនិយោគមកខ្លាំង កម្ពុជា​អាច​នឹ​ងប្រឈមខ្វះកម្លាំងពលកម្មទៅវិញ។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនចំនួន ១,៥​លាននាក់ ដែលជាផែនការ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការនៅថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អ្នកចុះឈ្មោះចូលរៀនជំនាញមានចំនួនសរុបជាង ២ម៉ឺន ៧ពាន់នាក់។ ក្នុងនោះ ក្រសួងការងារ បាន​បើកវគ្គបណ្តុះបណ្តាលចំនួន ៥៤៤ថ្នាក់ ដែលនៅក្នុងនោះវិស័យសំណង់, អគ្គិសនី និង​ថាមពល, អេឡិចត្រូនិក, កម្មន្តសាល, ទេសចរណ៍ និងកសិកម្មជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm