យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីក

2024/03/18 07:06:53 pm        185

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ចូលទៅក្នុងសមុទ្រនៅថ្ងៃច័ន្ទនេះ ជាលើកដំបូងក្នុងរយៈពេលពីរខែមកនេះ នៅក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ដើម្បីចូលរួមសន្និសីទដែលរៀបចំដោយប្រធានាធិបតី លោក Yoon Suk Yeol ស្តីពីការជំរុញលទ្ធិប្រជាធិបតេយ្យ។

យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ទៅកាន់ភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ឆ្មាំឆ្នេររបស់ប្រទេសជប៉ុន បានរាយការណ៍ពីការបាញ់បង្ហោះនេះ ជាអ្វីដែលខ្លួនបាននិយាយថាទំនងជាមីស៊ីលបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ថាវាបានធ្លាក់រួចទៅហើយ។ ក្រោយមក ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានរកឃើញអ្វីដែលទំនងជាការបាញ់មីស៊ីលបាលីស្ទីកលើកទីពីរ ធ្វើឡើងដោយប្រទេសកូរ៉េខាងជើង ហើយក៏បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

យោធារបស់ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធដោយប្រើអាវុធធម្មតា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជារឿយៗត្រូវបានពិនិត្យដោយផ្ទាល់ពីមេដឹកនាំរដ្ឋឯកោមួយនេះ គឺលោក Kim Jong Un ។ ការបង្ហាញកម្លាំងដោយទីក្រុងព្យុងយ៉ាង កើតមានឡើងខណៈយោធាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

កាលពីថ្ងៃអាទិត្យ យោធាកូរ៉េខាងត្បូង ក៏បានចល័តកងម៉ារីន ឧទ្ធម្ភាគចក្រវាយប្រហារ និងយានយន្តវាយប្រហារទាំងក្នុងទឹកនិងលើគោក នៅក្នុងសមយុទ្ធដែលមានគោលបំណងបង្កើនចំនួនកងទ័ព ដើម្បីពង្រឹងកម្លាំងនៅកោះភាគខាងលិច ក្បែរព្រំដែនសមុទ្រជាមួយប្រទេសកូរ៉េខាងជើង។

នៅក្នុងការបាញ់បង្ហោះមីស៊ីលបាលីស្ទីកចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី ១៤ ខែមករា ប្រទេសកូរ៉េខាងជើងបានបាញ់នូវអ្វីដែលខ្លួនបាននិយាយថាជាមីស៊ីលល្បឿនលឿនជាងសំឡេងកម្រិតមធ្យមដោយប្រើប្រាស់ឥន្ធនៈរឹង ដើម្បីសាកល្បងម៉ាស៊ីនជំរុញថ្មី និងក្បាលគ្រាប់ដែលអាចគ្រប់គ្រងបាន។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        349
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        348
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        339

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm