ក្បួនត្រាក់ទ័រ បានបើកឆ្លងកាត់រដ្ឋធានីប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ អមដោយកសិករថ្មើរជើង ដើម្បីតវ៉ាប្រឆាំងទៅនឹងសម្ពាធជាច្រើន ដែលពួកគេនិយាយថាតម្លៃកសិផលមានតម្លៃថោក ការនាំចូលមានតម្លៃទាប ដែលកាត់បន្ថយផលិតផលក្នុងស្រុក ហើយមានច្បាប់បរិស្ថានរបស់សហភាពអឺរ៉ុប តឹងរឹង។

កសិករចូលនិវត្តន៍អាយុ ៦៦ឆ្នាំ លោក អាទូរ៉ូ សានឌីន (Arturo Sandin) ដែលបានឈប់ធ្វើការនៅក្នុងឆ្នាំ ២០២២ ហើយបានផ្តល់ការងារបន្តទៅកូនៗរបស់លោក បាននិយាយថា វិស័យកសិកម្មស្ថិតក្នុងស្ថានភាពស្មុគស្មាញ។

លោកស្រី អាជេតដា ម៉ុនតុន អាហ្គីឡា(Ageda Monton Aguilar) បាននិយាយថាកូនៗ របស់គាត់ប្រហែលជាមិនចង់កាន់កាប់មុខរបរនេះទេ នៅពេលដែលប្តីរបស់លោកស្រីចូលនិវត្តន៍ព្រោះ កូនៗមិនចង់រស់នៅក្នុងស្ថានភាពបែបនេះទេ។
ការទាមទាររបស់កសិករ ក៏រួមបញ្ចូលផងដែរនូវការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្រុមកសិករ និយាយថាបាននាំឱ្យមានការនាំចូលមានតម្លៃថោក ពីប្រទេសនានាដែលអ្នកផលិតប្រឈម នឹងស្តង់ដារបរិស្ថានតឹងរ៉ឹង។