លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តផែនការវាយប្រហារទីក្រុង Rafah

2024/03/18 08:07:52 pm        104

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោក នឹងបន្តយុទ្ធនាការយោធាប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ជាកន្លែងដែលទីភ្នាក់ងារជំនួយនិយាយថា គ្រោះទុរ្ភិក្ស ជិតចូលមកដល់ ខណៈកិច្ចចរចាបទឈប់បាញ់ ត្រូវបានកំណត់បន្តឡើងវិញ។

លោក Netanyahu បាននិយាយទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា អ៊ីស្រាអែលនឹងរុលចូលទៅក្នុងទីក្រុង Rafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាដែលមានមនុស្សច្រើន និងតូចចង្អៀត បន្ទាប់ពីសង្រ្គាមរយៈពេលជាងប្រាំខែ ទោះបីជាមានសម្ពាធពីអន្តរជាតិឲ្យអ៊ីស្រាអែល បញ្ចៀសការស្លាប់ និងរងរបួស ជនស៊ីវិល ក៏ដោយ។

លោកបាននិយាយបន្ទាប់ពីជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅទីក្រុងហ្សេរុយសាឡឹម ថា អ៊ីស្រាអែលនឹងមិនទុកឲ្យជនស៊ីវិលនៅជាប់ក្នុងទីក្រុង Rafah ឡើយ នៅពេលដែលកងកម្លាំងរបស់ខ្លួនចាប់ផ្តើមការវាយលុក។ សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានដាក់សម្ពាធលើលោក Netanyahu មិនឱ្យវាយប្រហារទីក្រុង Rafah ជាកន្លែងដែលប្រជាជនជាងមួយលាននាក់ភៀសខ្លួនពីផ្នែកផ្សេងៗនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញបានស្វែងរកទីជម្រក ដោយគ្មានផែនការការពារជនស៊ីវិល។

នៅទីក្រុងវ៉ាស៊ីនតោន ក្នុងព្រឹត្តិការណ៍ St Patrick's Day នៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ លោកលីអូ វ៉ារ៉ាដកា(Leo Varadkar) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាក់លើតម្រូវការក្នុងការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ។

លោក Biden និយាយថា ការចំណាត់ការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ គឺជា មធ្យោបាយតែមួយគត់សម្រាប់សន្តិភាព និងសន្តិសុខយូរអង្វែង។ លោក Varadkar បាននិយាយថា ប្រជាជននៅតំបន់ហ្កាហ្សា ត្រូវការអាហារ ថ្នាំពេទ្យ និងទីជម្រកយ៉ាងខ្លាំង។ លោកបាននិយាយថា ជាពិសេស ពួកគេត្រូវការឲ្យការទម្លាក់គ្រាប់បែកត្រូវបញ្ឈប់។ នេះត្រូវតែបញ្ឈប់ទាំងសងខាង ចំណាប់ថ្នូរត្រូវនាំយកមកលំនៅឋានវិញ ហើយការផ្តល់ជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាត។ អ៊ីស្រាអែលត្រូវតែផ្លាស់ប្តូរវិញការសម្រេចចិត្ត ដ៏គួឲ្យព្រួយបារម្ភ ក្នុងការអនុញ្ញាតឱ្យមានការវាយលុកជើងគោកចូលទៅក្នុងទីក្រុង Rafah ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm