ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំប្រជុំគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងភ្នំពេញ

2024/03/18 08:19:34 pm        281

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ក្នុង​ឱកាស​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង​ផ្លូវ​រថភ្លើងក្រោម​ដីក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា កិច្ចប្រ​ជុំនេះធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពី​ពេល​កន្លង​ទៅ និងបន្តអនុវត្តតាមអនុសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែល​បាន​ណែនាំ​ឱ្យ​មានការរៀបចំកិច្ចប្រជុំអន្តរក្រសួងលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី ដើម្បីរំដោះ​ការ​កក​ស្ទះចរាចរណ៍ និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមទាំង​ទេសចរណ៍​អន្តរជាតិ​ឱ្យ​កាន់​តែងាយស្រួល និងជួយឱ្យការធ្វើដំណើរមានភាពឆាប់រហ័សជាងមុន។

ឯកឧត្តមមានប្រសាសន៍ថា ដើម្បីសាងសង់ផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ និងផ្លូវ​រថភ្លើង​ធុន​ស្រាល​ក្រោម​ដី​តភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោ រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន China Metro សិក្សាលើគម្រោងនេះ ដោយសហការជាមួយក្រុមហ៊ុន OCIC ដែលកំពុងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ​ការ​សាង​សង់​អាកាស​យាន​ដ្ឋានអន្តរជាតិដ៏ធំនេះបានសម្រេចលទ្ធផលបានចំនួនជាង៦០ភាគរយ។

ឯកឧត្ត​មថ្លែងថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកដំបូងនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​គោល​បំណង​ចង់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលរាជធានីភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល បានពិភាក្សាគ្នារកដំណោះស្រាយ និងលើក​នូវ​បញ្ហា​ផ​ល​ប៉ះពាល់​ពី​ការ​សិក្សា​លើ​គម្រោង​នេះ ដោយរៀបចំក្រុមការងាររបស់ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ចុះ​សិក្សា​នៅ​ទីតាំង​ផ្ទាល់​បន្ថែម​ទៀតផងដែរ។

នាឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាល​រាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងក្រុមហ៊ុន China Metro សហការគ្នា​ចែក​រំលែក​នូវ​ព័ត៌មាន ឬឯកសារនានាដើម្បីជួយដល់ការសិក្សាលើគម្រោងឱ្យបានកាន់តែលឿន ខណៈ​បញ្ហា​ការ​កក​ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញជាកង្វល់ដែលត្រូវជំរុញការដោះស្រាយ។

ចំពោះ​គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញនេះ ឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​នូវ​ទីតាំង​ នៃ​ចំណតសំខាន់ៗក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងប្រជុំជន ដូចជាផ្សារទំនើបធំៗ សម្រាប់​ប្រជាពលរដ្ឋ និងទេសចរណ៍អន្តរជាតិងាយស្រួលធ្វើដំណើរចេញ-ចូល ហើយ​ថែម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍសង្គមជាតិទាំងមូល។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុន China Metro បានថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​អនុញ្ញាត​ឱ្យក្រុមហ៊ុនសិក្សាលើគម្រោងដ៏សំខាន់នេះ ក្នុងការរួមចំណែក​ដល់​ការ​អភិវឌ្ឍ​ផ្លូវ​ក្រោម​ដី និងផ្លូវរថភ្លើងធុនស្រាល ដែលមាន​តួនាទី​សំខាន់​ជួយ​ពន្លឿន​ការ​ធ្វើ​ដំណើរ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ទន្ទឹមនោះដែរ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបង្ហាញការគាំទ្រ និង​សហការ​ជាមួយក្រុមហ៊ុន China Metro ក្នុងការផ្តល់នូវរបាយការណ៍ ឬព័ត៌មាន ក៏ដូច​ជា​ចូល​រួម​ដោះ​ស្រាយ​រាល់​បញ្ហាដែលប៉ះពាល់ និងរាំងស្ទះដល់គម្រោងនេះ សំដៅធ្វើយ៉ាងណា​ជំរុញ​ឱ្យ​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ក្រោម​ដី​នេះ​អាច​ដំណើរ​ការ​ហើយ​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់ប្រើប្រាស់៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm