អន្តរជាតិមានប្រតិកម្មចម្រុះគ្នាចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់រុស្ស៊ី

2024/03/18 09:25:26 pm        185

រដ្ឋាភិបាលបរទេស និងក្រុមមន្ត្រី ជាច្រើនមានប្រតិកម្មមិនពេញចិត្តការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលបានផ្តល់ឱ្យលោក វ្ល៉ាឌីមៀ ពូទីន នូវជ័យជម្នះដ៏លើសលប់ក្នុងសំឡេងគាំទ្រលើស ៨៧ ភាគរយ និងអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងតំណែងកំពូល នេះបើយោងតាមលទ្ធផលផ្លូវការដំបូងកាលពីថ្ងៃអាទិត្យ (១៧ មីនា) ខណៈបណ្ដាប្រទេសមួយចំនួនបានអបអរសាទរជ័យជម្នះដែលបានរំពឹងទុកមួយនេះ។

អាមេរិក អ៊ុយក្រែន អង់គ្លេស ប៉ូឡូញ ស្លូវ៉ាគី និងអាល្លឺម៉ង់ បានរិះគន់លទ្ធផលនេះ ដោយនិយាយថា ការបោះឆ្នោតនោះពិតជាមិនសេរី និងយុត្តិធម៌ទេ ដោយសារលោក ពូទីន បានចាប់អ្នកប្រឆាំងនយោបាយដាក់ពន្ធនាគារទាំងអស់ និងរារាំងអ្នកផ្សេងពីការបោះឆ្នោតប្រឆាំងនឹងខ្លួន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាម៉េរ៉ូន (David Cameron) បានបង្ហោះក្នុងបណ្ដាញសង្គម X ថា រុស្ស៊ី បានរៀបចំការបោះឆ្នោតដោយខុសច្បាប់ នៅលើទឹកដីអ៊ុយក្រែន ជាមួយនឹងកង្វះជម្រើសសម្រាប់អ្នកបោះឆ្នោត ហើយនេះមិនមែនជាអ្វីដែលការបោះឆ្នោតសេរី និងយុត្តិធម៌ គួរតែត្រូវធ្វើឡើងទេ»។

ដោយឡែក បណ្ដាមេដឹកនាំរបស់ប្រទេសបូលីវី គុយបា និងវេណេហ៊្សុយអេឡា បានអបអរសាទរលោក ពូទីន ចំពោះជ័យជម្នះរបស់លោក ដោយនិយាយថាការឈ្នះឆ្នោតនេះបង្ហាញថាប្រជាំជនរុស្ស៊ី ពេញចិត្តនឹងរដ្ឋបាលរបស់លោក ហើយថារយៈពេលបីថ្ងៃនៃដំណើរការបោះឆ្នោតនោះប្រកបដោយភាពប្រជាធិបតេយ្យបំផុត ខណៈបេជ្ញាពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសរបស់ពួកគេជាមួយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm