លោក Donald Trump បានព្រមានពីការបង្ហូរឈាម ប្រើសិនបើលោកបរាជ័យការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែច្ឆិកាឆ្នាំ២០២៤នេះ។
អតីតប្រធានាធិបតីរូបនេះ បានបញ្ឆេះភាពតានតឹងឡើងវិញ ខណៈលោកថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅការជួបជុំក្នុងរដ្ឋអូហៃយ៉ូ (Ohio) កាលពីថ្ងៃសៅរ៍។

លោកនិយាយថា ប្រសិនបើលោកមិនជាប់ឆ្នោត នោះនឹងនាំឲ្យមានការបង្ហូរឈាមសម្រាប់ប្រទេសនេះ។
គេមិនច្បាស់ថាតើការប្រើពាក្យបង្ហូរឈាមរបស់លោកពេលនោះមានន័យយ៉ាងណានោះទេ នៅក្នុងសុន្ទរកថារបស់លោកនៅពាក់កណ្តាលនៃការអត្ថាធិប្បាយអំពីការគំរាមកំហែងដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក។
លោក Trump នៅតែច្រានចោលថាលោកមិនបានចាញ់ឆ្នោតកាលពីឆ្នាំ២០២០ ទេ និងបានសន្យារំដោះអ្នកគាំទ្រពីពន្ធនាគារដែលបានជាប់ចោទពីបទទំលាយចូលវិមាន Capitol ក្នុងកុបកម្មកាលពីថ្ងៃទី៦មករា។

អតីតប្រធានាធិបតីរូបនេះ កំពុងប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងការព្យាយាមបង្វែរលទ្ធផលចាញ់របស់លោកកាលពីឆ្នាំ២០២០។
រដ្ឋអាជ្ញាពិសេសលោក Jack Smith បានចោទប្រកាន់រូបលោកពីបទឧក្រិដ្ឋកម្មចំនួនបួន រួមទាំងការឃុបឃិតក្នុងការក្លែងបន្លំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការសមគំនិតដើម្បីរារាំងដំណើរការផ្លូវការបញ្ជាក់ពីសភាចំពោះជ័យជំនះរបស់លោក Joe Biden ។
លោក Donald Trump បានវាយប្រហារលោកប្រធានាធិបតីអាមេរិក Joe Biden ថាជាមនុស្សល្ងង់៕