សហភាពអឺរ៉ុប ប្រកាសកញ្ចប់ជំនួយចំនួន៨ពាន់លានដុល្លារ សម្រាប់អេហ្ស៊ីប ដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

2024/03/18 09:39:38 pm        74

សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ បានប្រកាសកញ្ចប់ជំនួយចំនួន៧,៤ពាន់លានអឺរ៉ូ (៨ពាន់លានដុល្លារ) សម្រាប់ប្រទេសអេហ្ស៊ីប ដែលមានបញ្ហាលុយកាក់ ខណៈដែលមានការព្រួយបារម្ភថា សម្ពាធសេដ្ឋកិច្ច និងជម្លោះ នៅក្នុងប្រទេសជិតខាង អាចជំរុញជនអន្តោប្រវេសន៍កាន់តែច្រើនឡើង ទៅកាន់ឆេ្នរអឺរ៉ុប។

កិច្ចព្រមព្រៀង ដែលបានត្រូវបានរិះគន់ពីក្រុមសិទ្ធិមនុស្សជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់អេហ្ស៊ីប ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃអាទិត្យ នៅទីក្រុងគែរ ដោយប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតា អែលស៊ីស៊ី (Abdel Fattah el-Sissi) និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីមេដឹកនាំនៃប្រទេសបែលហ្ស៊ិក អ៊ីតាលី អូទ្រីស កោះស៊ីប និងក្រិក។

លោកអែលស៊ីស៊ី បានប្រាប់ក្រុមមេដឹកនាំអឺរ៉ុបដែលកំពុងបំពេញទស្សនកិច្ចថា៖«ដំណើរទស្សនកិច្ចរបស់អ្នកនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងអេហ្ស៊ីប និងសហភាពអឺរ៉ុប» ។ លោកបាននិយាយថា កិច្ចព្រមព្រៀងនេះ សម្រេចបាន «ការផ្លាស់ប្តូរគំរូក្នុងភាពជាដៃគូរបស់យើង»។

បេសកកម្មរបស់សហភាពអឺរ៉ុបនៅទីក្រុងគែរ បានឲ្យដឹងថា កញ្ចប់ជំនួយរួមមានទាំងជំនួយឥតសំណង និងប្រាក់កម្ចីក្នុងរយៈពេល ៣ឆ្នាំខាងមុខសម្រាប់ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពអារ៉ាប់។ មូលនិធិភាគច្រើន ៥ពាន់លានអឺរ៉ូ (៥,៤ ពាន់លានដុល្លារ) គឺជាជំនួយម៉ាក្រូហិរញ្ញវត្ថុ នេះបើយោងតាមឯកសារពីបេសកកម្មសហភាពអឺរ៉ុប នៅក្នុងប្រទេសអេហ្ស៊ីប។

បេសកកម្មនេះ បានបញ្ជាក់ថា ភាគីទាំងពីរ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ពួកគេដល់កម្រិតនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ» ដែលត្រួសត្រាយផ្លូវសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអេហ្ស៊ីប-សហភាពអឺរ៉ុប ក្នុងវិស័យសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ចផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍រួមមួយ បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលថា៖«សហភាពអឺរ៉ុបទទួលស្គាល់អេហ្ស៊ីបជាដៃគូដែលអាចទុកចិត្តបាន និងតួនាទីភូមិសាស្ត្រពិសេស និងសំខាន់របស់ខ្លួនជាសសរស្តម្ភនៃសន្តិសុខ ការសម្របសម្រួល និងសន្តិភាព នៅក្នុងតំបន់មេឌីទែរ៉ាណេ ដើមបូព៌ា និងអាហ្វ្រិក»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        120
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm