«សិប្បករអង្គរ» សិប្បកម្មធំមួយកន្លែង ដែលចម្លាក់ឈើ ថ្ម គំនូរខ្មុកម្រ័ក្សណ៍ និងរោងតម្បាញសូត្រ

2024/03/18 09:53:51 pm        99

សៀមរាប ៖ សិប្បករអង្គរ (Artisan’s Angkor) គឺជាសិប្បកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លាក់ គូរ និងតម្បាញនូវវត្ថុអនុស្សាវរីយ៍បែបបុរាណ ប្រពៃណីវប្បធម៌ខ្មែរជាច្រើនប្រភេទ។ គ្រប់ផលិតផលដែលបានធ្វើរួច ក៏មានដាក់តាំងបង្ហាញលក់នៅក្នុងហាងសិប្បករអង្គរផ្ទាល់ដែរ។ ហើយអ្វីដែលពិសេសនោះគឺសិប្បកម្មមួយនេះក៏ជាកន្លែងបណ្តុះបណ្តាលកូនខ្មែរឲ្យក្លាយជាជាងដ៏ចំណាន និងស្ទាត់ជំនាញក្នុងការគូរ ឆ្លាក់ និងតម្បាញ ។

មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប «សិប្បករអង្គរ» មានសិប្បករ និងបុគ្គលិកបម្រើការប្រមាណជាងមួយពាន់នាក់ ក្នុងដំណាក់កាលមុនសម័យកូវីដ ប៉ុន្តែបន្ទាប់ពីសកលលោក ក៏ដូចជាប្រទេសកម្ពុជាជួបនូវបញ្ហាកូវីដ១៩មក វាបានជះផលប៉ះពាល់ជាខ្លាំងដល់សិប្បកម្មមួយនេះផងដែរ ដោយបច្ចុប្បន្នសិប្បកម្មនេះបានកាត់បន្ថយសិប្បករ និងបុគ្គលនៅសល់តែប្រមាណជាងបីរយនាក់ប៉ុណ្ណោះ។

តើក្រុមជាងដែលកំពុងធ្វើការនៅក្រុមហ៊ុននេះគឺជានណា ? មកពីណា ? ចម្លើយ គឺ ជាស្នាដៃរបស់កូនខ្មែរសុទ្ធ សាត ហើយដែលភាគច្រើនគឺអ្នកនៅខេត្តសៀមរាបតែម្តង។ ទន្ទឹមនឹងការបង្កើតស្នាដៃចម្លាក់ចេញពីថ្មភក់ ឈើ ស្ពាន់ សរសៃសូត្រ គ្រប់ជាងទាំងអស់ដែលបានកំពុងធ្វើការនៅក្នុងសិប្បកម្មនេះគឺបានរៀនសូត្រ និងទទួលការ បណ្តុះបណ្តាលពីក្រុមហ៊ុន«សិប្បករអង្គរ»ទាំងអស់ ដោយមានប្រាក់ឧបត្ថម្ភ និងរបបអាហារជូនពួកគេថែមទៀតផង ក្នុងអំឡុងពេលនេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV លោក ស៊ិន ពេញ ជាអ្នកមើលការខុសត្រូវផ្នែកលក់ក្នុងហាងសៀមរាប( Shop Supervisor in siem reap shop) បានលើកឡើងថា ក្រុមហ៊ុនសិប្បករអង្គរ បាន ឆ្លាក់ គូរ និងត្បាញនូវវត្ថុអនុស្សាវរីយ៍បែបបុរាណ ប្រពៃណីនិងវប្បធម៌ខ្មែរពិតៗ។ រាល់វត្ថុអនុស្សាវរីយ៍ទាំងនេះបាននិងកំពុងដាក់លក់លើទីផ្សារក្នុងស្រុក និងនៅលើប្រព័ន្ធអនឡាញផងដែរ។ ផលិតផលនានារបស់ សិប្បករអង្គរ ក៏មានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក កាណាដា បារាំង និងប្រទេសមួយចំនួនទៀត ។

 សិប្បករអង្គរ ដែលជាសិប្បកម្មមួយដ៏ធំស្ថិតនៅខេត្តសៀមរាបនេះ ក៏ជាកន្លែងទាក់ទាញនូវភ្ញៀវទេសចរបរទេស រាប់រយនាក់ក្នុងមួយថ្ងៃៗចូលមកទស្សនាផងដែរ ដោយភ្ញៀវបរទេសទាំងនោះបានចូលពិនិត្យការរចនាចម្លាក់ ដែលធ្វើដោយផ្ទាល់ដោយវិចិត្រករ វិចិត្រការិនី ព្រមទាំងបានទស្សនាការតាំងបង្ហាញលក់ និងបានទិញដោយនូវវត្ថុអនុស្សាវរីយ៍ទាំងនោះតាមការស្រលាញ់ពេញចិត្តភ្លាមៗដែរ។

ខន ហុងខី និង ច្រូច បូរ៉ា ដែលជាអ្នកលក់នៅក្នុងហាងសៀមរាប បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវបរទេសជាច្រើនបានចូលមកទស្សនា និងទិញផ្ទាល់នូវវត្ថុអនុស្សាវរីយ៍ ដែលកំពុងដាក់តាំងបង្ហាញ និងលក់នៅក្នុងហាងក្នុងខេត្តសៀមរាបនេះ។  អ្នកលក់ទាំងពីររូបបានឲ្យដឹងទៀតថា បច្ចុប្បន្នវត្ថុអនុស្សាវរីយ៍ដែលបរទេសកំពុងពេញនិយម និងទិញច្រើនជាងគេនោះគឺវត្ថុដែលធ្វើចេញពីសរសៃសូត្រ និងចម្លាក់ថ្ម។

ដោយឡែកវិចិត្រករ និងវិចិត្រការិនី ដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនសិប្បករអង្គរនេះ ក៏បានសម្តែងនូវមោទនភាព ដែលបានក្លាយទៅជាជាងដ៏ចំណាន បានឆ្លាក់ បានគូរ និងត្បាញវត្ថុអនុស្សាវរីយ៍បែបបុរាណ តាមលំអានប្រពៃណីខ្មែរយកទៅលក់នៅលើទីផ្សារអន្តរជាតិ។ ជាងនេះទៅទៀតពួកគេក៏អគុណដល់ក្រុមហ៊ុនខ្លួនដែលបានធ្វើការបណ្តុះបណ្តាល បង្រៀនដល់ពួកគេឲ្យចេះឆ្លាក់ គូរ និងត្បាញ ព្រមទាំងថែមទាំងផ្តល់ការងារជូនដល់ពួកគាត់តាំងពីដើម រហូតដល់សព្វថ្ងៃនេះផងដែរ។

បម្រើការជាជាងគូរ ឆ្លាក់ និងត្បាញ រយៈពេលជាង១០ឆ្នាំ និងខ្លះទៀតជាង២០ឆ្នាំមកនេះ ពួគគាត់បានអះអាង ថា ពិតជាបានប្រែក្លាយជីវភាពរស់នៅរបស់ពួកគាត់បានល្អប្រសើរជាងមុន ដោយមិនចាំបាច់ធ្វើចំណាក់ស្រុក។ មានចំណេះ ជំនាញមួយនេះ អាចនិយាយបានថា ពួកគេបានចូលរួមជួយថែរក្សាអភិរក្សនូវស្នាដៃដូនតាខ្មែរ    ខណៈចម្លាក់ គំនូរ ដែលពួកគេធ្វើនេះភាគច្រើនគឺជាវត្ថុអនុស្សាវរីយ៍បង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរតាំងពីបុរាណមក។ នេះជាអ្វីដែលពួកគាត់បានបង្ហាញអារម្មណ៍សប្បាយ និងពេញចិត្ត។

«សិប្បករអង្គរ»ក្រៅតែពីដាក់បង្ហាញលក់នៅក្នុងហាងវត្ថុអនុស្សាវរីយ៍នានានៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្រុមហ៊ុនក៏តែងបាននាំយកផលិតផល ស្នាដៃរបស់ខ្លួនចូលរួមដាក់តាំងបង្ហាញលក់នៅក្មុងកម្មវិធី ឬ ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗជាច្រើនដងផងដែរ។ ជាក់ស្តែងក្នុងឱកាសបុណ្យទន្លេលើកទី៨ ដែលប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាឆ្នាំនេះ ក្រុមហ៊ុនបានយកវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរនេះ មានដូចជា ប្រភេទចម្លាក់ឈើ សូត្រ ថ្ម ប្រភេទស្ពានដែលជ្រលក់ទឹកប្រាក់ពីលើ គំនូរធ្វើពីកុងផ្លាកេ លាបពណ៌ខ្មុកម្រក្សណ៍ បិទដោយសន្លឹកស្ពាន់ និងមាសពីលើជាដើម។

 សូមបញ្ជាក់ថា ក្រុមហ៊ុនសិប្បករអង្គរ ឬភាសាបរទេសហៅថា Artisan’s Angkor មានសាខាលក់ជាច្រើន កន្លែង ស្ថិតនៅខេត្តសៀមរាប អាកាសយានដ្ឋានថ្មីខេត្តសៀមរាប នៅរាជធានីភ្នំពេញ និងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm