រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេស សម្ភាសជ្រើសរើសកម្មករ Y&W ដល់រោងចក្រ

2024/03/18 10:05:46 pm        154

រោងចក្រចំនួន៦ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ​បាន​មកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូល​បម្រើ​ការងារ​ភ្លាមៗ។

សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&W ផ្ទាល់ ហើយទទួលបានការសម្ភាសន៍ភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុម​ហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ (ភ្នំពេញ) ឯ.ក ជ្រើសរើស១០០នាក់, ក្រុមហ៊ុន រីង អេឡិចត្រូនិក (ខេមបូឌា)​ ឯ.ក ជ្រើសរើស ២០នាក់, ក្រុមហ៊ុន សេការ៉ា (ខេមបូឌា) ថេកណូឡូជី ឯ.ក ជ្រើស​រើស​២០​នាក់, ក្រុមហ៊ុន ម៉ាវ៉ល់ ហ្គាមិន ឯ.ក ជ្រើសរើស១៥០ និងក្រុមហ៊ុន ដាប់ប៉ែល​យូស៊ី​អេហ្វអូ ​(ខេមបូឌា) ឯ.ក រើស១០នាក់។ 

លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំ​សម្រេច​ចិត្ត​មក​ដាក់​ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារ​បាន​មក​ដល់​កន្លែង​ហើយ​តាម​រយៈ​ក្រសួង​ការងារ ដូច្នេះខ្ញុំត្រូវតែ​ឆ្លៀត​ពេល​មក​រកការងារថ្មី​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​បន្ត​ទៀត»។

លោកស្រីបន្ថែមថា ការមកដាក់ពាក្យ​រកការងារ​ថ្មី​នេះ​ដោយ​សារ​កម្ម​ការិនី​រូប​នេះ​ជឿ​ទុកចិត្ត​លើ​ដំណោះ​ស្រាយ​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ​លើ​ករណី​ថៅ​កែរោ​ង​ចក្រ​រត់​ចោល​កម្មក​រ ហើយលោកស្រីសង្ឃឹមថា​នឹង​ទទួល​បាន​ការ​ដោះស្រាយ​ជូន​កម្មករ​និយោជិត​ឱ្យ​បានគ្រប់​ៗ​គ្នា​នា​ពេល​ឆាប់ៗខាងមុខនេះ។

លោក ញ៉ុល សារ៉ុម ដែលជាកម្មករនិយោជិតនៃរោងចក្រ Y & W ម្នាក់ទៀតបាន​លើក​ឡើង​ថា​៖​«ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីនៅពេលនេះពីព្រោះឱកាសការងារបានមកដល់កន្លែងហើយ ដោយមិនចាំបាច់ទៅរកខ្លួនឯងនោះទេ ជាពិសេសនោះដាក់ពាក្យភ្លាម សម្ភាសភ្លាម ដឹង​លទ្ធ​ផល​លឿនទៀតផង»។

លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិ​សេសបា​ន​លើក​ឡើង​ថា​ឱកាស​ការងារ​ជា​ច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។

លោកថា៖«ខ្ញុំសូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់​មក​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​ឱកាសបម្រើការងារនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ដែលបងប្អូនកម្មករ​និយោជិត​ទាំង​អស់​ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ»។

លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករ​និយោជិត​ទទួ​ល​បាន​ប្រាក់​ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារ​ក្នុង​មួយ​ខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោង​ចំនួន​៣០០០​រៀល​រាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។

ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់​ប្រាក់​៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm