ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមមន្ត្រីជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបានការចុះធ្វើការតេស្តិ៍រកសារធាតុញៀន លើក្រុមមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្របតាមបទបញ្ជារណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ។
មន្ត្រីរាជការសរុប ៧០៨នាក់ ( ស្រី៣៦២ ) ដែលមានទាំងលោកចេង មុនីរ៉ា អភិបាលខណ្ឌ គណះអភិបាលទាំងអស់ រួមទាំងមន្ត្រីក្រោមឱវាទ មន្ត្រីជាប់កិច្ចសន្យា និងលោកគ្រូ អ្នកគ្រូ ដែលបានឆ្លងកាត់ការពិនិត្យអស់រយះពេលពេញមួយព្រឹករួចមក ជាលទ្ធិផលបានបញ្ជាក់ថា មិនមាននណារម្នាក់ មានសារធាតុញៀននៅក្នុងខ្លួននោះឡើយ ។
សូមបញ្ជាក់ថា កន្លងមកលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតែងតែលើកយកបញ្ហាប្រឈមនិងគ្រឿងញៀន លើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយដាក់ចេញអោយបង្ក្រាប់គ្រប់មុខសញ្ញាសង្ស័យទាំងអស់ ព្រោះថាគ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ដល់ធនធានមនុស្ស និងសង្គម ។
ហើយការអនុវត្តនៅពេលនេះ គឺជាកឆ្លើយតបទៅហ្នឹងបទបញ្ជារលេខ ០១ ប.ប របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្ដីពីការដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនត្រូវមានការលើកលែងនោះឡើយ ៕ ដោយ ៖ លីហេង












