​ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញបើកសន្និបាតសុខាភិបាលលើកទី ៤៣

2024/03/18 10:34:16 pm        121

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី រាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦០២រូប, នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែមានភាពធន់ និងរឹងមាំ រួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន»។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាព ដែលវិស័យសុខាភិបាល សម្រេចបានជាច្រើនទសវត្សរ៍កន្លងមកនេះ រួមទាំងក្នុងឆ្នាំ២០២៣ នេះផង គឺមិនអាចកាត់ផ្តាច់បានពី គុណតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព ដែលបាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈការពុះពារ រាល់ឧបសគ្គ ការលំបាក និងការលះបង់ខ្ពស់ ការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយជាការពិតណាស់ មានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ទើបមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រួមទាំងភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជន។ ម៉្យាងវិញទៀត ការរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល គឺជាការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃការបន្តលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាសារវន្តរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនិងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ស្របតាមគោលដៅដ៏មុតស្រួចនៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃ និងស្មារតីបុរេសកម្ម របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បាន សំដែងនូវការគោរពដ៏ជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សមាជិក សភាមណ្ឌលភ្នំពេញ និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំវិស័យសុខាភិបាល កន្លងមក ឱ្យទទួលបានសមិទ្ធផល និងវឌ្ឍនភាព គួរឱ្យកត់ សម្គាល់ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាល រាជធានី ខេត្ត ដែលបានខិតខំអនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួម វិភាគទានដ៏សំខាន់ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន និងការអភិវឌ្ឍវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានលើកទឹកចិត្ត សមាជិក សមាជិកានៃអង្គសន្និបាត ឱ្យយកចិត្តទុក ដាក់ពិចារណា ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល នៅលើប្រធានបទនីមួយៗ នាពេលរសៀលនេះ ដោយប្រើប្រាស់សមស្របតាមស្ថានភាពជាក់ស្តែង នូវចំណេះដឹងដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្នុងនោះរួមមានគោលការណ៍ «ដោះស្រាយបញ្ហាដោយផ្តោតលើការវិភាគបញ្ហា» ដោយផ្តោតលើ៖ (១) និន្នាការសុខភាព និងសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្នាំ២០២៣ (២) តម្រូវការផ្នែក សុខភាពជាអាទិភាពរបស់ប្រជាជន និងភាពប្រឈមចម្បងៗ នៃប្រព័ន្ធសុខាភិបាល ក្នុងពេលបច្ចុប្បន្ន និងក្នុង ពេលអនាគត (៣) ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការរៀបចំផែនការសកម្មភាព ការបែងចែកនឹង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង (៤) ប្រព័ន្ធសុខាភិបាលកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃការពង្រឹងសមត្ថភាព គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱ្យកាន់តែរឹងមាំ និងការពង្រីកការគ្របដណ្តប់នៃ សេវាថែទាំសុខភាព ដើម្បីសន្និបាតសុខាភិបាលរយៈពេលពីរថ្ងៃទទួលបានធាតុចូលថ្មីៗថែមទៀត សម្រាប់លើក កម្ពស់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល» និង ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ព្រមទាំងផែនការសកម្មភាព របស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ នេះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm