ស្ពានបេតុងប្រវែង៣៥០ម៉ែត្រ ឆ្លងទៅកោះចំរើន នឹងលេចរូបរាងនៅពេលឆាប់ៗខាងមុខ

2024/03/18 10:42:32 pm        1.0 K

កណ្ដាល៖ គម្រោងស្ថាបនាស្ពានបេតុងប្រវែង៣៥០ម៉ែត្រឆ្លងកាត់ឆ្ពោះទៅភូមិកោះចំរើន ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នឹងផុសជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ខណៈប្រជាពលរដ្ឋទន្ទឹមរង់ចាំចង់បានយូរឆ្នាំមកហើយ។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យBTvដឹងរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា ក្តីបំណងរបស់ពលរដ្ឋបានមកដល់ហើយអំពីការគម្រោងស្ថាបនាស្ពានបេតុងដ៏ស្រស់ស្អាតមួយកន្លែងឆ្លងកាត់ទៅកាន់ភូមិកោះចំរើន ដែលមានប្រវែង៣៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ព្រមទាំងដាក់លូជ្រុង២ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាសាងសង់២៤ខែ។

លោកអភិបាលស្រុកលើកដែក បន្ថែមទៀតថា ជាង២ខែនេះ ក្រុមការងារជំនាញ បានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ និងកំពុងរៀបចំទីតាំងបើកការដ្ឋានឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីត្រៀមពិធីបើកដ្ឋានសាងសង់ជាផ្លូវការឆាប់ៗខាងមុខ។ 

គម្រោងស្ថាបនាស្ពាន១កន្លែងខាងលើ ជាការលើកគម្រោងផែនការរបស់រដ្ឋបាលស្រុកទៅរដ្ឋបាលខេត្តកណ្តាល ហើយរដ្ឋបាលឯភាពគាំទ្រអភិវឌ្ឍន៍បម្រើជូនប្រជាពលរដ្ឋងាយស្រួលឆ្លងទៅមក មិនថារដូវប្រាំង ឬរដូវវស្សា។

តម្រូវការចង់បានស្ពានឆ្លងកាត់ទៅភូមិកោះចំរើន ត្រូវបានពលរដ្ឋសំណូមពរជាសំណើ និងទន្ទឹមរង់ចាំយូរឆ្នាំមកហើយដែរ ទើបតែឥឡូវទទួលបានគម្រោងធ្វើស្ពាននេះឡើង។ ជាទម្លាប់រដូវវស្សា ប្រជាពលរដ្ឋទូទៅត្រូវធ្វើដំណើរជិះទូកដ រីឯរដូវប្រាំងបង់ថវិកា១ជើងថ្លៃចាប់ពី៣.០០០រៀលឡើងទៅ ជាស្នូរអាចធ្វើដំណើរដោយរថយន្តម៉ូតូឆ្លងកាត់ដីរបស់ឯកជន។

គេនៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២២ មានក្មេងចំនួន១១នាក់ បានស្លាប់ដោយសារជួបឧបទ្ទវហេតុលិចទូកដគួរសង្វេគពេកក្រៃ ក្រោយពីពួកគេចេញពីសាលារៀនមកផ្ទះ។  

លោក ប៊ុត សុវត្តិ ដែលទើបតែបាត់បង់កូនស្រីជាទីស្រឡាញ់ម្នាក់ក្នុងគ្រោះមហន្តរាយនោះ សូមថ្លៃងអំណអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលស្រុកលើកដែក បានគិតគូរពីតម្រូវការចាំបាច់តាមរយៈការផ្តល់ស្ពានបេតុងថ្មីនេះឡើង ដើម្បីងាយស្រួលដល់សិស្សានុសិស្សទៅសាលារៀនប្រកបសុវត្ថិភាពព្រមទាំងដឹកជញ្ចូនទិន្នផលកសិកម្មទៅកាន់ទៅទីផ្សារបានឆាប់រហ័សផងដែរ។

ភូមិកោះចំរើន ស្ថិតនៅភាគអាគ្នេយ៍ក្នុងចម្ងាយជាង ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភូមិនេះមានដីកោះហ៊ុមព័ទ្ធទៅដោយទន្លេមេគង្គ មានផ្ទៃដីសរុបជាង ០,៥២ គីឡូម៉ែត្រក្រឡា [ឬជាង ៥២ ហិកតា] និងមានប្រជាពលរដ្ឋសរុបចំនួន ៥២៩ គ្រួសារ [គិតជាចំនួនមនុស្សរាយ ១ ០៩០ នាក់] រស់នៅ និងអាស្រ័យផលដោយពឹងផ្អែកលើមុខរបរកសិកម្មនិងនេសាទ៕ ដោយ ៖ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm