កងកម្លាំងការពារជាតិ ត្រូវបានដាក់ពង្រាយ ដើម្បីជម្លៀសប្រជាជនអូស្ត្រាលី ចេញពីផ្លូវនៃព្យុះស៊ីក្លូន

2024/03/18 11:00:24 pm        92

កងកម្លាំងការពារជាតិប្រទេសអូស្ត្រាលី (ADF) ត្រូវបានដាក់ពង្រាយ ដើម្បីជួយជម្លៀសប្រជាជនចេញពីតំបន់ដាច់ស្រយាលនៃដែនដីភាគខាងជើង មុនពេលព្យុះស៊ីក្លូនបោកបក់ដល់ដីគោក។

លោក Murray Watt រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅថ្ងៃចន្ទនេះ បានអនុម័តសំណើពីរដ្ឋាភិបាលដែនដីភាគខាងជើង(NT) សុំជំនួយកងកម្លាំងការពាជាតិអូស្ត្រាលី(ADF) ដើម្បីជម្លៀសប្រជាជន ៨០០ នាក់ ពីទីក្រុង Borroloola មានចម្ងាយជាង ៧០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Darwin និងតំបន់នៅជុំវិញនោះ ខណៈតំបន់នេះត្រៀមទប់ទល់ព្យុះស៊ីក្លូនត្រូពិច Megan ។

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ព្យុះស៊ីក្លូននៅតែស្ថិតនៅលើផ្ទៃទឹកចម្ងាយ ១២០ គីឡូម៉ែត្រភាគឦសានទីក្រុង Borroloola ក្នុងឈូងសមុទ្រ ខាភេនថារីយ៉ា(Carpentaria) បន្ទាប់ពីបានបង្កការបំផ្លាញ នៅកោះ គ្រូតតេ អ៊ីលេន(Groote Eylandt)នៃឆ្នេរសមុទ្រភាគឦសានរបស់ដែនដីភាគខាងជើង។

ការិយាល័យឧតុនិយម (BoM) បានព្រមានថា ព្យុះនេះនឹងបោកបក់ដល់ដីគោក នៅរសៀលថ្ងៃចន្ទនេះ ជាព្យុះស៊ីក្លូនប្រភេទទី ៣ ដែលនាំមកនូវការបំផ្លាញខ្លាំង ដោយមានល្បឿនខ្យល់រហូតដល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំង ទឹករលក និងទឹកជំនន់ដ៏គ្រោះថ្នាក់។

លោក Watt បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា មានការព្រួយបារម្ភមួយចំនួន ដែលមិនត្រឹមតែអាចមានការបំផ្លិចបំផ្លាញពីព្យុះស៊ីក្លូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានហានិភ័យទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ ការជម្លៀសប្រជាជន បានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទនេះ ដោយមនុស្សចាស់ និងអ្នកងាយរងគ្រោះ ត្រូវបានផ្តល់អាទិភាព។

កោះ Groote Eylandt ត្រូវបានវាយប្រហារដោយខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់រហូតដល់៦៨០ មីល្លីម៉ែត្រ ក្នុងរយៈពេល ៤៨ម៉ោង រហូតដល់ព្រឹកថ្ងៃអាទិត្យ ខណៈព្យុះស៊ីក្លូន កាន់តែខិតជិតមកដល់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm