កងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការ ជុំវិញមន្ទីរពេទ្យ Al-Shifa របស់តំបន់ហ្កាហ្សា

2024/03/18 11:03:04 pm        67

កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១៨ ខែមីនា) នេះ បានបើកប្រតិបត្តិការមួយ ជុំវិញមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្កាហ្សា គឺមន្ទីរពេទ្យ Al-Shifa ដោយមានសាក្សីរាយការណ៍ពីការវាយប្រហារតាមអាកាសលើតំបន់ដែលរងការបំផ្លិចបំផ្លាញ ពោលគឺជាកន្លែងដែលមន្ទីរពេទ្យនេះស្ថិតនៅ។

សេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា ទាហានអ៊ីស្រាអែល «បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការយ៉ាងប្រយ័ត្នប្រយែង នៅក្នុងតំបន់នៃមន្ទីរពេទ្យ Al-Shifa។ សេចក្ដីថ្លែងការរណ៍បានបន្ថែមថា «ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយផ្អែកលើព័ត៌មានស៊ើបការណ៍ដែលបង្ហាញពីការប្រើប្រាស់មន្ទីរពេទ្យនេះ ដោយពួកភេរវករជាន់ខ្ពស់ហាម៉ាស»។

សាក្សីនៅទីក្រុងហ្កាហ្សាបានប្រាប់សារព័ត៌មាន AFP ថា ពួកគេបានឃើញរថក្រោះព័ទ្ធជុំវិញទីតាំងមន្ទីរពេទ្យនេះ។ កាលពីខែវិច្ឆិកា កងទ័ពអ៊ីស្រាអែលក៏បានធ្វើប្រតិបត្តិការ នៅមន្ទីរពេទ្យ Al-Shifa នេះដែរ ដែលបង្កឲ្យមានការតវ៉ាជាអន្តរជាតិ។ បើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សានេះ បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនដោយសារសង្រ្គាម បានស្វែងរកទីជម្រកនៅក្នុងបរិវេណនៃមន្ទីរពេទ្យនេះ។

អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសម្តងហើយម្តងទៀតថា ធ្វើប្រតិបត្តិការយោធាចេញពីមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ដែលការអះអាងនេះត្រូវបានក្រុមសកម្មប្រយុទ្ធនេះបដិសេធ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានថ្កោលទោសប្រតិបត្តិការនេះ ដោយនិយាយថា «ការវាយសង្គ្រុបលើអគារវេជ្ជសាស្ត្រ Al-Shifa ដោយរថក្រោះ យានដ្រូន និងអាវុធយុទ្ធភណ្ឌផ្សេងៗ ហើយនិងការបាញ់ប្រហារនៅខាងក្នុងមន្ទីរពេទ្យនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm