ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ

2024/03/19 12:03:12 am        50

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យចំនួនជាង៣៦០នាក់។

ពិធីនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីសាលាខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ ថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបចំនួនជាង៣៦០នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាវាគ្មិនក្នុងវគ្គតម្រង់ទិសមន្ត្រីព័ត៌មាននិងអ្នកនាំពាក្យសម្រាប់រដ្ឋបាលខេត្ត ស្រុកនិងឃុំទូទាំងខេត្ត។ ឯកឧត្តមបានចាត់ទុកការងារនេះថាមានសារសំខាន់សម្រាប់រដ្ឋបាលខេត្តទាំងមូល។

ឯកឧត្តម អ៊ុ រាត្រី ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញ និងយកទៅអនុវត្តការងារឱ្យបានសកម្មនិងមានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តម ប៉ែន បូណា បានថ្លែងកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យដែលបានផ្តួចផ្តើមឱ្យមានវគ្គនះឡើងដើម្បីជាជំនួយស្មារតីដល់ក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាន និងនាំពាក្យដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប។

ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកសាងសមិទ្ធផលធំធេងណាស់ដែលមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាជាអ្នកនាំពាក្យត្រូវពាំនាំការពិតនេះប្រាប់ប្រជាពលរដ្ឋនិងពិភពលោកឱ្យបានដឹងនិងចងចាំ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា ទន្ទឹមនឹងនោះ អ្នកនាំពាក្យក៏ត្រូវនិយាយប្រាប់ប្រជាពលរដ្ឋឱ្យបានដឹងពីព័ត៌មានក្លែងក្លាយ បំផ្លើសបំផ្លៃ និងភូតកុហក ដែលត្រូវបានគេបង្កើតឡើងដើម្បីបំភ្លៃការពិតពីកម្ពុជាផងដែរ។ 

ជាចុងក្រោយ ឯកឧត្តម ប៉ែន បូណា ក៏បានផ្តាំផ្ញើដល់មន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យចំណុះឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យពង្រឹងប្រសិទ្ធភាពការងារដើម្បីពាំនាំការពិត និងបង្ហាញសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស ដើម្បីកុំឱ្យព័ត៌មានទាំងនោះចូលមកបំពុលសង្គមនិងបំភាន់សាធារណមតិ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm