
សម្ព័ន្ធមិត្តសំខាន់របស់អង្គការណាតូ បាននិយាយថា ចក្រភពអង់គ្លេស គួរតែពិចារណាអំពីការជ្រើសរើស ពលរដ្ឋឲ្យបម្រើយោធា ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន The Telegraph រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឡាតវី បានអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកអង្គការណាតូ ពិចារណាលើគំរូ «ការការពារទាំងមូល» ដែលក្នុងនោះ មានពលរដ្ឋ-ទាហានជាច្រើន អាចត្រូវបានឲ្យបំពេញការងាររយៈពេលខ្លី។
លោក Krisjanis Karins ក៏បាននិយាយផងដែរថា វាជាគឺរឿង«ជៀសមិនរួច» ដែលចក្រភពអង់គ្លេស នឹងត្រូវបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ប្រទេសឡាតវី ដែលស្ថិតនៅជួរមុខនៃការប្រឈមមុខដាក់គ្នារបស់លោក វ្ល៉ាឌីមៀ ពូទីន ជាមួយប្រទេសលោកខាងលិចមានព្រំប្រទល់រួម ១៣៣ម៉ាយជាមួយរុស្ស៊ី ហើយបានធ្វើការកេណ្ឌទ័ពជាថ្មី បន្ទាប់ពីការលុកលុយលើប្រទេសអ៊ុយក្រែន។ បុរសគ្រប់រូបគ្រប់ដែលមានអាយុពី១៨ដល់២៧ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចកងទ័ពរយៈពេល ១១ខែ។
កាលពីខែមករា ឧត្តមសេនីយ៍ Sir Patrick Sanders ប្រមុខកងទ័ពអង់គ្លេស បាននិយាយថា យោធាចាំបាច់ត្រូវមានសមត្ថភាពហ្វឹកហាត់ និងបំពាក់អាវុធដល់ប្រជាពលរដ្ឋដែលបម្រើកងទ័ព ប្រសិនបើចាំ បាច់។
នៅពេលសួរថាតើចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត គួរតែមើលគំរូឡាតវីឬអត់ លោក Kari&ncedil បាននិយាយថា៖«យើងសូមផ្តល់អនុសាសន៍ចាំបាច់ចំពោះរឿងនេះ។ យើងកំពុងអភិវឌ្ឍ និងបង្កើតប្រព័ន្ធមួយនៃអ្វីដែលយើងហៅថា ការការពារទាំងស្រុងដែលពាក់ព័ន្ធគ្រប់ផ្នែកនៃសង្គមស៊ីវិល»។