ចិន៖ ចិននិយាយថា ការដកកងទ័ពអាមេរិក និងណាតូចេញពីអាហ្វហ្គានីស្ថាន ផ្តល់ឱកាសថ្មីដល់ប្រទេសនេះក្នុងការគ្រប់គ្រងជោគវាសនារបស់ខ្លួន ខណៈដែលអំពាវនាវឱ្យក្រុមបះបោរតាលីបង់កាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយក្រុមភេរវករនានា។
ថ្លែងកាលពីថ្ងៃអង្គារនៅរដ្ឋធានី Dushanbe របស់ប្រទេសតាហ្ស៊ីគីស្ថាន លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគួរតែឆ្លុះបញ្ចាំងពីតួនាទីរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការចូលរួមសកម្មភាពយោធារយៈពេល ២០ឆ្នាំរបស់ខ្លួនមិនបាននាំមកនូវសន្តិភាព។ លោក Wang បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័រក្រសួងការបរទេសកាលពីថ្ងៃពុធថា ខណៈដែលសហរដ្ឋអាមេរិក និងអង្គការណាតូចាកចេញពីអាហ្វហ្គានីស្ថាន ប្រជាជនអាហ្វហ្គានីស្ថានមានឱកាសថ្មីដើម្បីគ្រប់គ្រងជោគវាសប្រទេស និងប្រជាជនរបស់ពួកគេទៅក្នុងដៃរបស់ពួកគេ”។
នៅក្នុងសុន្ទរកថាដែលសំដៅលើពួកតាលីបង់ លោក Wang Yi បាននិយាយថា ក្រុមអភិរក្សយ៉ាងជ្រាលជ្រៅ គួរតែកំណត់ព្រំដែនជាមួយកម្លាំងភេរវករទាំងអស់ ហើយវិលត្រឡប់ទៅរកឥទ្ធិពលនយោបាយរបស់អាហ្វហ្គានីស្ថានវិញ ដោយមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវចំពោះប្រទេស និងប្រជាជន៕
អត្ថបទ៖ សុខមាន