
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទឹកទន្លេបូដូ (Baudo) ហៀរលិចច្រាំង បានធ្វើឲ្យអ្នកស្រុករាប់ពាន់នាក់រងគ្រោះ នៅភាគពាយព្យប្រទេសកូឡំប៊ី។
រូបវីដេអូដែលថតដោយប្រព័ន្ធផ្សាព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៍ បានបង្ហាញសង្កាត់នានាក្នុងក្រុង អាល់តូ បោដូ (Al Baudo) និងក្រុងមេឌីយ៉ូ បោដូ (Medio Baudo) ក្នុងតំបន់រដ្ឋបាលឆូកូ(Choco) ហ៊ុមព័ទ្ធទៅដោយទឹកជំនន់។
ក្រុមអជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា ទឹកជំនន់នេះ បានបង្កការខូចខាតផ្ទះសម្បែង និងផលដំណាំ ព្រមទាំងការបាត់បង់ បសុបក្សី និងសត្វជ្រូកផងដែរ។
យោងតាមរបាយការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ដោយអង្គភាពជាតិគ្រប់គ្រងហានិភ័យគ្រោះហន្ដរាយរបស់ប្រទេសកូឡំប៊ី បានអោយដឹងថា ក្រុមឆ្លើយតបប្រតិបត្ដិការ បានធ្វើដំណើរទៅក្រុងឆូកូ (Choco) បានបង្កើតផែនការមួយដើម្បីជួយសហគមន៍រងគ្រោះ៕