
ប្រធានាធិបតីវ៉្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃច័ន្ទនេះថា រុស្ស៊ីនឹងត្រូវគិតអំពីនណាដែលខ្លួនអាចពិភាក្សាបានអំពីលទ្ធភាពនៃសន្ដិភាពនៅក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងថា ប្រធានាធិបតីអ៊ុយក្រេន វ៉្លូឌីមៀ ហ្សេលិនស្គីគឺមិនអាចជាជម្រើសឡើយ។
នៅពេលគេសួអំពីគ្រាប់ផ្លោងថ្មីៗធ្លាក់ចំតំបន់បេហ្គូរ៉តរបស់រុស្ស៊ីនោះ លោកពូទីនបាននិយាយថា លោកមិនបានច្រានទេអំពីលទ្ធភាពដែលរុស្ស៊ីត្រូវតែបង្កើតអោយមានតំបន់ការពារមួយនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ដើម្បីការពារកុំអោយមានការវាយប្រហាថែមទៀត។
លោកពូទីន បាននិយានៅឯទីស្នាក់ការបោះឆ្នោតរបស់លោកក្នុងក្រុងម៉ូស្គូបន្ទាប់ពីលទ្ធផលមួយផ្នែក បានបង្ហាញថា លោកបានឈ្នះសំឡេងភាគច្រើនលើសលុបក្រោយសម័យសហភាពសូវៀត។
សហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀត បាននិយាយថា ការបោះឆ្នោតនេះ មិនបានប្រព្រឹត្ដទៅដោយសេរី និងយុត្ដិធម៌ទេ ដោយសារតែមានការចាប់អ្នកនយោបាយ
ប្រឆាំងដាក់ពន្ធនាគារ និងការគៀបសង្កត់អ្នករិ:គន់៕