
រដ្ឋមន្រ្ដីកាបរទេសអាល្លឺម៉ង់លោកស្រីអាន់ណាលេណា ប៊ែរបក់ (Annalena Baebock) បាននិយាយនៅថ្ងៃច័ន្ទនេះថា ការបោះឆ្នោតនៅក្នុងប្រទេសរុស្ស៊ីគឺមិនត្រឹមត្រូវឡើយ។
លោកស្រីបាននិយាយនៅមុនពេលចាប់ផ្ដើមជំនួបកំពូលរបស់ក្រុមរដ្ឋមន្រ្ដីកាបរទេសអឺរ៉ុបអឺរ៉ុបក្នុងក្រុងព្រុចសែលថា កាបោះឆ្នោតក្នុងប្រទេសរុស្ស៊ីគឺជាការបោះឆ្នោតគ្មានជម្រើស។
លោកស្រីថែមទាំងបាននិយាយថា សហភាពអឺរ៉ុបនឹងត្រួសត្រាយផ្លូវឲ្យមានទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ហើយនិងប្រឆាំងនឹងអ្នកតាំងលំនៅឋានជ្វីសជ្រុលនិយមក្នុងតំបន់វេសបែង៕