កីឡា​រាំ​ចាប់​យក​ឱកាស​ពន្យារពេល​ស៊ី​ហ្គេម​ដើម្បី​ពង្រឹង​ការ​ហ្វឹក​ហាត់ និង​គុណ​ផល​បន្ថែម​

2021/07/15 09:49:29 pm        24

កីឡា​រាំ​៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ចាត់​ទុក​ការ​ពន្យារពេល​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម គឺជា​ឱកាស​ល្អដើម្បី​ពង្រឹង​ការ​ហ្វឹក​ហាត់ និង​គុណ​ផល​កីឡា​បន្ថែម បន្ទាប់ពី​សហព័ន្ធ​ជាច្រើនបាន​ខកខាន​ការ​ប្រមូលផ្ដុំ​ ហ្វឹកហាត់​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ។​

អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​កំពុង​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​នៅឡើយ ហើយក៏​កំពុង​រង់ចាំ​ការរៀបចំ​វិធាន​ការ​បិទ​ខ្ទប់​ហ្វឹកហាត់ ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ CAMSOC ផង​ដែរ។ ដូច្នេះ​ស្រប​ពេល​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម​ត្រូវ​បាន​ពន្យារពេល លោកស្រី​បាន​ចាត់​ទុក​នេះ​គឺជា​ឱកាស​ដ៏​ល្អដើម្បី​មាន​ពេល​វេលា​បន្ថែម ក្នុង​វិធីសាស្ត្រ​ហ្វឹកហាត់​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ឆ្ពោះ​ទៅ​រក​ការប្រកួត និង​ដណ្ដើម​មេដាយ​ក្នុង​កម្រិត​ណាមួយ​ជូន​ជាតិ ពី​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នៅ​វៀតណាម ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​

គួរ​បញ្ជាក់​ថា ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម​ដែល​គ្រោង​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ត្រូវ​បាន​ពន្យារពេល​ទៅ​ចុងខែ​មេសា និង​ដើមខែ​ឧសភា ឆ្នាំ​២០២២ វិញ​ហើយ បន្ទាប់ពី​មានការ​សម្រេច​របស់​ម្ចាស់ផ្ទះ​វៀតណាម ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍កាលពី​ថ្មីៗ។ ព្រឹត្តិការណ៍​នេះកម្ពុជាគ្រោង​បញ្ជូន​អត្ត​ព​លិ​ក ៣០​ប្រភេទ​កីឡា​ចូលរួម ក្នុង​នោះ​ក៏​មាន​កីឡា​រាំ​ផង​ដែរ ស្រប​ពេល​កីឡា​រាំ​កម្ពុជាមាន​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ ១០​រូប​កំពុង​ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន ដើម្បី​ត្រៀម​ចូលរួម​ស៊ី​ហ្គេម​នៅ​វៀតណាម៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm