ខ្មាន់កាំភ្លើងនៅនីហ៊្សេរីយ៉ា ចាប់ជំរិតមនុស្សប្រហែល ១០០ នាក់ក្នុងការវាយប្រហារកាលពីចុងសប្តាហ៍

2024/03/19 05:18:00 pm        146

ខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ៊្សេរីយ៉ា បានចាប់ជំរិតមនុស្សប្រហែល ១០០ នាក់ រួមទាំងស្ត្រី និងកុមារ នៅក្នុងការវាយប្រហារចំនួនពីរកាលពីចុងសប្តាហ៍នៅក្នុងរដ្ឋ ខាឌុណា (Kaduna) នេះបើយោងតាមអ្នកស្រុក និងនគរបាលបាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា)។

ការចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនទាមទារប្រាក់លោះខ្លួន បានក្លាយទៅជារឿងស្ទើរតែរាល់ថ្ងៃនៅនីហ៊្សេរីយ៉ា ជាពិសេសនៅភាគខាងជើង ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ពួកគេឡើយ។

អ្នកនាំពាក្យនគរបាលរដ្ឋ ខាឌុណា លោក ម៉ានសួរ ហាសសាន (Mansur Hassan) បានបញ្ជាក់អំពីឧប្បត្តិហេតុនៅក្នុងភូមិស្ថានីយ៍ ខាជូរ៉ូ (Kajuru) កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែមិនអាចផ្តល់តួលេខអំពីអ្នកបាត់ខ្លួននោះទេ។ លោកថា ភ្នាក់ងារសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះអ្នកភូមិដែលត្រូវចាប់ខ្លួនទាំងនោះ។

ប្រជាពលរដ្ឋបាននិយាយថា ក្រុមបុរសប្រដាប់អាវុធបន្លំស្លៀកពាក់ឯកសណ្ឋានទាហានបានមកដល់ភូមិ ដោយពួកគេមិនបានដឹងខ្លួនឡើយ ព្រោះខ្មាន់កាំភ្លើងទាំងនោះបានចតម៉ូតូឆ្ងាយពីភូមិ។

ជារឿយៗ ខ្មាន់កាំភ្លើង តែងតែបង្ខំចាប់ជនរងគ្រោះចូលទៅក្នុងព្រៃ ដោយឃុំខ្លួនពួកគេអស់រយៈពេលជាច្រើនខែ ខណៈពេលដែលកំពុងរង់ចាំការបង់ប្រាក់លោះ ហើយហេតុការណ៍ទាំងនេះបានបង្ខំឱ្យក្រុមគ្រួសារត្រូវលក់ទ្រព្យសម្បត្តិដើម្បីរំដោះសាច់ញាតិរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm