ភ្លៀងធ្លាក់យ៉ាងគំហុក បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Alca ភាគខាងត្បូងប្រទេសប៉េរូ ខណៈ បំណាក់ដីល្បប់ បានហូរជន់លិចផ្លូវ លំនៅឋាន សាលារៀន និងមន្ទីរពេទ្យមួយកន្លែង។

អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ បានបង្កឱ្យមានបំណាក់ដីល្បប់នៅតំបន់ភ្នំជុំវិញទីក្រុង Alca ដោយបានបំផ្លាញផ្លូវថ្នល់ និងបំផ្លាញលំនៅឋានចំនួន ៧៥ ខ្នង។
ក្រុមជួយសង្គ្រោះ ត្រូវបានដាក់ឲ្យចល័តដើម្បីជួយអ្នកទាំងឡាយណាដែលរងគ្រោះដោយគ្រោះមហន្តរាយ។
ទោះជាយ៉ាងណា ការចូលទៅដល់តំបន់រងផលប៉ះពាល់នៅតែពិបាក ដោយសារផ្លូវត្រូវបានរាំងស្ទះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ។
