មនុស្សកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិកកំពុងចេញតវ៉ាពេសពេញផ្លូវនានា បង្ហាញការគាំទ្ររបស់ពួកគេចំពោះពលរដ្ឋប៉ាឡេស្ទីន និងអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់នេះ ចាប់តាំងពីការកើនឡើងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន។

នៅក្នុងភាពយន្តឯកសារមួយដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ចិនសកល CGTN ក្រុមបាតុករគាំទ្រពលរដ្ឋប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Brooklyn កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ ស្របពេលពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ឈប់ការបញ្ជូនជំនួយទៅអ៊ីស្រាអែល។

ភាពយន្តឯកសាររបស់ប្រព័ន្ធផ្សព្វផ្សាយCGTN មានចំណងជើងថា "All I Have is a Voice" ដែលចាក់បញ្ចាំងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានស្ដាប់លឺសំឡេងតួរអង្គមកពីទូទាំងសង្គមសហរដ្ឋអាមេរិក ដូចជា ស្ថាបនិកអង្គការប្រឆាំងសង្រ្គាមដឹកនាំដោយស្ត្រី ម្តាយដែលបានបាត់បង់កូនប្រុសក្នុងសង្រ្គាមអ៊ីរ៉ាក់ អ្នកផ្ដល់ពានរង្វាន់ណូបែលសន្តិភាព អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាម អតីតយុទ្ធជន និងអ្នករស់រានមានជីវិត និងជាសកម្មជនសន្តិភាពដែលកំពុងធ្វើការលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសហសម័យ។

ការហែក្បួននៅទីក្រុងញូវយ៉កត្រូវបានរៀបចំឡើងដោយក្រុមសហគមន៍ដឹកនាំដោយជនជាតិប៉ាឡេស្ទីន ក្រោមចំណងជើងថា Within Our Lifetime ហើយអ្នកចូលរួមបានដើរពាសពេញដងផ្លូវនានារហូតរដល់បិទផ្លូវខណៈធ្វើដំណើរពីសារៈមន្ទីរ Brooklyn ដល់ស្ពាន Brooklyn Bridge ដោយស្រែកថា សេរីភាព ដោះលែងជនជាតិប៉ាឡេស្ទីន។
បាតុកម្មនេះគឺជាផ្នែកមួយនៃការតវ៉ាជាច្រើនជុំវិញទីក្រុងញូវយ៉ក ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមនូវអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ហៅថា "ដំណាក់កាលទីពីរនៃសង្គ្រាម" ។
ក្រុមបាតុករបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយជម្លោះ និងជួយដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា ដើម្បីឈានទៅដល់បទឈប់បាញ់៕