លោក Biden ព្រមានលោក Netanyahu ចំពោះកំហុសឈ្លានពានទីក្រុងរ៉ាហ្វា

2024/03/19 06:51:25 pm        123

សហរដ្ឋអាមេរិក បានចេញការព្រមានជាសាធារណៈខ្លាំងៗ ចំពោះអ៊ីស្រាអែលប្រឆាំងការវាយលុកលើទីក្រុង Rafah ដែលមានហ្វូងមនុស្សច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប ដោយបាននិយាយថាប្រតិបត្តិការជើងគោកបែបនេះ នឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្លាក់ជ្រៅ នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ខណៈប្រធានាធិបតី លោក Joe Biden នៅតែប្តេជ្ញាចិត្តចំពោះគោលដៅកម្ចាត់ក្រុមហាម៉ាស លោកបានទាក់ទងទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើ ទីក្រុង Rafah នឹងក្លាយជា «កំហុស» ។

លោក Sullivan បាននិយាយថា វានឹងនាំឱ្យមានការស្លាប់ជនស៊ីវិលស្លូតត្រង់កាន់តែច្រើន ធ្វើឱ្យកាន់តែធ្ងន់ធ្ងរនូវវិបត្តិមនុស្សធម៌ដែលកើតមានរួចទៅហើយ ធ្វើឱ្យកាន់តែធ្លាក់ជ្រៅភាពអនាធិបតេយ្យនៅក្នុងតំបន់ហ្កាហ្សា និងធ្វើឱ្យប្រទេសអ៊ីស្រាអែលស្ថិតនៅឯកោពីអន្តរជាតិបន្ថែមទៀត។

យោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣១.០០០ នាក់នៅតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅទៅលើអ៊ីស្រាអែល ភាគខាងត្បូង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.១០០ នាក់ ។

យោងតាមលោក Sullivan បានឲ្យដឹងថា លោក Joe Biden បានស្នើសុំឱ្យលោក Netanyahu តាមរយៈការសន្ទនាតាមទូរស័ព្ទ ឱ្យបញ្ជូនក្រុមស៊ើបការណ៍សម្ងាត់ និងមន្ត្រីយោធា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្តាប់ការព្រួយបារម្ភអំពីការវាយលុកដ៏ខ្លាំងក្លាណាមួយលើទីក្រុង Rafah ។

តាមរយៈសង្រ្គាម អ៊ីស្រាអែល បានបញ្ជាឱ្យជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ភៀសខ្លួនទៅកាន់ភាគខាងត្បូង ខណៈខ្លួនបានវាយលុកលើទឹកដីពីភាគខាងជើង។ ពលរដ្ឋជាច្រើន បានភៀសខ្លួនចេញនៅពេលដំបូង ទៅកាន់ភាគកណ្តាលនៃតំបន់ហ៊ុមព័ទ្ធ ហើយបន្ទាប់មកបានផ្លាស់ទៅកាន់ទីក្រុង Khan Younis ភាគខាងត្បូង ហើយក្រោយមកទៀត ពួកគេត្រូវបង្ខំចិត្តភៀសខ្លួនម្តងទៀតទៅកាន់ទីក្រុង Rafah ដែលស្ថិតនៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

មេដឹកនាំប្រទេសអ៊ីស្រាអែល បានបង្ហាញការតាំងចិត្តម្តងហើយម្តងទៀតចំពោះការវាយលុកទីក្រុងRafah ដែលបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ តាមរយៈព្រំដែនប្រទេសអេហ្ស៊ីប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm