មេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីយប់ថ្ងៃចន្ទថា ការអភិវឌ្ឍប្រព័ន្ធគ្មានមនុស្សបើក ឬយានដ្រូន គឺជាគន្លឹះក្នុងការផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងគីវលើកងកម្លាំងរុស្ស៊ីក៏ខ្លាំងពូកែ។

" លោក Syrskyi បាននិយាយនៅលើបណ្តាញសង្គមTelegram បន្ទាប់ពីជួបជាមួយអនុប្រធានរបស់ខ្លួន លោក Vadym Sukharevskyiថា៖«ការអភិវឌ្ឍនៃការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើក គឺជាអាទិភាពរបស់ខ្ញុំ»។ «យើងកំពុងស្វែងរកដំណោះស្រាយមិនស្មើភាព ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកបដោយគុណភាពលើគូប្រជែងដ៏ខ្លាំងពូកែនោះ។

ការបង្កើនការប្រើប្រាស់យានដ្រូនដោយភាគីទាំងពីរ បាននិងកំពុងផ្លាស់ប្តូរជម្លោះឆ្ងាយពីសមរភូមិទៅជាការវាយប្រហារលើផ្នែកយោធា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់គ្នាទៅវិញទៅមក។
ដោយសារយោធាអ៊ុយក្រែន អស់កាំភ្លើង និងគ្មានកងទ័ពនៅសមរភូមិ កងកម្លាំងរបស់ទីក្រុងមូស្គូ បាននិងកំពុងបង្កើនសម្ពាធនៅតាមបណ្តោយជួរមុខទាំងមូល និងបង្កើនការរុលទៅមុខបន្តិចម្តងៗ។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលកាលពីថ្ងៃអាទិត្យ បានទទួលអំណាចគ្រប់គ្រងរយៈពេល៦ឆ្នាំទៀត បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុមូស្គូ មានប្រៀបលើសមរភូមិអ៊ុយក្រែន ហើយបានប្តេជ្ញាថា នឹងបន្តប្រតិបត្តិការយោធារបស់លោកតទៅទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ជាផ្នែកនៃកំណែទម្រង់យោធារបស់លោក បានបញ្ជាកាលពីខែកុម្ភៈឲ្យបង្កើតសាខាដាច់ដោយឡែកនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនសម្រាប់ការវាយប្រហារដោយយានដ្រូន។ លោកSukharevskyi ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកក្នុងការអភិវឌ្ឍប្រព័ន្ធគ្មានមនុស្សបើក និងការប្រើប្រាស់របស់ទាហាន។