ស្នងការនគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តពិនិត្យជាតិស្រវឹងបន្ថែមបើគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងច្រើន

2024/03/19 07:36:06 pm        206

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថា ស្នងការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញនឹងរៀបចំក្រុមចល័តបន្ថែមទៀត ដើម្បីចុះពិនិត្យសារធាតុស្រវឹង ក្នុង​ករណី​ការ​ផ្លាស់ប្តូរម៉ោង និងគោលដៅត្រួតពិនិត្យគ្រឿងស្រវឹងហើយ ប៉ុន្ដែ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មិន​បានកាត់បន្ថយនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ថា តាម​អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ការ​ចង្អុល​បង្ហាញ​ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រួមទាំងការតាមដានជាប់ជាប្រចាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាលជាតិ បន្ទាប់ពី​បានអ​នុវ​ត្ត​តាមរយៈ​យុទ្ធ​នាការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​រយៈ​ពេល​ជា​ង​ពីរ​ខែ​កន្លង​មកនេះសង្កេតឃើញថា ករណីបង្កគ្រោះថ្នាក់បង្ក​ឡើង​ដោយ​អ្នក​បើកបរ​យាន​យន្ត​មាន​សារធាតុ​ស្រវឹង​ត្រូវបានកាត់បន្ថយបានប្រមាណ៨០%។

សម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីកាលពីសប្ដាហ៍មុន បា​ន​ណែ​នាំ​​ឱ្យ​សមត្ថកិច្ចបន្តអនុវត្តវិធានការត្រួតពិនិត្យសារធាតុស្រវឹង និងសាកល្បង​ប្តូរ​ម៉ោង​ត្រួត​ពិនិត្យ​គ្រឿង​​ស្រវឹងបន្ថែមទៀតនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ស្នងការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ បានសម្រេចផ្លាស់ប្តូរពេលវេលា និង​គោល​ដៅ​ដើ​ម្បី​ធ្វើ​យ៉ាង​ណាឱ្យ​ប្រជា​​ពលរដ្ឋកាន់តែចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅធាធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អះអាងថា បើសិន​ការ​រៀបចំ​ពេល​វេលា​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​នេះ​នៅតែមិន​ថម​ថយ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​នឹង​បញ្ជូន​ក្រុម​ចល័ត​ដាក់​នៅ​តំបន់​ដែល​តែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើននោះតែម្ដង។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាស​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គកាល​ពីសប្តាហ៍មុននេះ បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំង​នៅ​ទូទាំង​ប្រទេស​សាកល្បង​ផ្លាស់ប្ដូរ​ម៉ោង​ត្រួតពិនិត្យ​គ្រឿងស្រវឹង​តាម​ដងផ្លូវ​ចាប់​ពី​ម៉ោង​១០​យប់​ទៅ​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​វិញម្ដង។ ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា ប្រសិនបើការផ្លាស់​ប្តូរ​ម៉ោង​ហើយ​គ្រោះ​ថ្នាក់​ចរាចរណ៍នៅតែកើតមានត្រូវទម្លាក់ម៉ោងឡើងវិញ ព្រោះរវាងអាហារដ្ឋាន និង​ជីវិត​របស់​ប្រជា​ពលរដ្ឋ ត្រូវជ្រើសរើសអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm