ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តដឹកនាំកិច្ចពិភាក្សាជាក្រុមនាថ្ងៃទី២ នៃសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៤

2024/03/19 08:46:02 pm        100

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២៤​នេះ បានអញ្ជើញដឹកនាំការពិភាក្សារួមលើលទ្ធផលរបស់ក្រុមពិភាក្សាតូច ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​រសៀលថ្ងៃទី១ នៃអង្គសន្និបាត។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៃក្រសួងសុខាភិបាល និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា ព្រមទាំង​វត្តមាន​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូសុខាភិបាលទាំងទ្វេភាគី ពហុភាគី និងអង្គការ​មិន​មែន​រដ្ឋាភិបាល សរុបចំនួន ៦០២រូប។

ប្រធានបទនៃកិច្ចពិភាក្សារួមមាន៖ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ការលើក​កម្ពស់​សុខភាព​មាតា​ និងទា​រក និងអាហារូបត្ថម្ភ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការ​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​នៅ​មន្ទីរ​ពេទ្យ​បង្អែក និងការផ្តល់សេវាថែទាំសុខភាពបឋម។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជម្រុញការពិភាក្សាឱ្យកាន់តែផុសផុល ដើម្បី​ទទួល​បាន​នូវធាតុចូលសមស្របដែលអាចអនុវត្តបានបន្ថែមទៀត សម្រាប់ជំរុញ​ការ​អនុវត្ត​កម្ម​វិធី​គោល​នយោបាយ អាទិភាពទីមួយ "ការពង្រីក​សេវា​ថែទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​សុខ​ភាព​ជាសកល" និងការអនុវត្តវិធានការ សំខាន់ៗក្នុងវិស័យសុខាភិបាល និង​ផែន​ការ​សកម្ម​ភាព​​រប​ស់គ្រឹះស្ថានសុខាភិបាលនៅគ្រប់កម្រិតទាំងអស់ ដើម្បី​ទទួល​បាន​លទ្ធផល​ថ្មី​បន្ថែម​ទៀត​នៅ​ឆ្នាំ២០២៤ បន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ រួម​ចំណែក​អនុវត្ត​យុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជា​ពិសេស​​ជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm