ក្រសួងឧស្សាហកម្ម នឹងប្រែក្លាយអង្គភាពថវិកា ទៅជាអង្គភាពថវិកាអាណាប័កពេញសិទ្ធិនៅចុងឆ្នាំនេះ

2024/03/19 08:47:48 pm        83

ភ្នំពេញ÷ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបន្តពង្រឹងសមត្ថភាពអង្គភាពថវិកាថ្មី ដើម្បីប្រែក្លាយទៅជាអង្គភាព ថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅចុងឆ្នាំនេះ ដើម្បីធានាផ្តល់ស្វ័យភាពគ្រប់គ្រាន់ លើការងារដឹកនាំអង្គភាព ទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើកសិក្ខា សាលាស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្ម និងកិច្ចព្រមព្រៀងសមិទ្ធកម្ម» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ នេះថា សម្រាប់ គោលបំណងផ្សព្វផ្សាយទូលំទូលាយនេះ សំដៅបង្កើនការយល់ដឹង, ការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្ម ពីគ្រប់អង្គភាពថវិកា ក្រោមឱវាទរបស់ក្រសួង ដើម្បីសម្រេចបានការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការរៀបចំផែនការថវិកា ការអនុវត្តថវិកាសមិទ្ធកម្ម និង ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម ឱ្យស្របតាមគោលការណ៍នៃថវិកាសមិទ្ធកម្មជាធរមាន។

ឯកឧត្តម បន្តថា នេះជាលើកទី២ហើយ ដែលក្រសួងបានរៀបចំសិក្ខាសាលាពាក់ព័ន្ធ នឹងកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដែលជាគោលនយោបាយប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។ ក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ   រាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួល ខុសត្រូវកាន់តែច្រើនទ្បើងដល់ក្រសួង-ស្ថាប័ន ហើយក្រសួង-ស្ថាប័នត្រូវផ្ទេរបន្តដល់អង្គភាពក្រោមឱ្យវាទ ក្នុងការរៀបចំ និងការអនុវត្ត ថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា។

ឯកឧត្តម ហែម វណ្ណឌី បានគូសរំលេចថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន ដោយសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរក «សមិទ្ធកម្ម ឬលទ្ធផល» ។ ដោយឡែក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីធានាអនុវត្តគោលដៅនេះ ឱ្យបានជោគ ជ័យ ក្រសួងនឹងប្រែក្លាយអង្គភាពថវិកាទាំងអស់ ទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅក្នុងរង្វង់ត្រីមាសទី ៣ ឆ្នាំ ២០២៤ នេះផងដែរ ។ ដើម្បីអនុវត្តការងារទទួលបានជោគជ័យ ទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់មន្ត្រីក្នុង ក្រសួង ក្នុងការអនុវត្តសូចនាករគន្លឹះសំខាន់ សម្រាប់កំណត់លទ្ធផលការងារ ក្នុងនោះតាមបទពិសោធន៍នាពេលកន្លងមក ការរៀបចំ ថវិកា, ការអនុវត្តថវិកា, ការងារលទ្ធកម្មសាធារណៈ និងកិច្ចបញ្ជិការជ្ជទេយ្យបុរេប្រទានរបស់ក្រសួង បើពិនិត្យជារួមនៅមានតម្រូវការ ក្នុងការកែលម្អបន្ថែម ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃផែនការសកម្មភាព ដែលបានដាក់ចេញឱ្យបានគ្រប់ជ្រុងជ្រោយ និងទទួល បានលទ្ធផលតាមការរំពឹងទុកប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់៕


អតបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm