ឧត្តមមន្ត្រីឌីជីថលអាស៊ានបើកកិច្ចប្រជុំលើកទី១នៅកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

2024/03/19 09:46:27 pm        120

ភ្នំពេញ ៖ ឧត្តមមន្ត្រីឌីជីថលអាស៊ាន ដែលជាក្រុមការងារមកពីបណ្ដាប្រទេសអាស៊ានបានបើកកិច្ចប្រជុំលើកទី១ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ដែលកិច្ចប្រជុំនេះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងថៃធ្វើជាប្រធាន។

ឧត្តមមន្ត្រីឌីជីថលអាស៊ានបានបើកកិច្ចប្រជុំលើកទី១នៃក្រុមការងារអាស៊ាន ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ “THE 1st ASEAN WORKING GROUP ON ANTI-ONLINE SCAM MEETING” នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំជាប្រធានកិច្ចប្រជុំដោយឧត្តមមន្ត្រីឌីជីថលមកពីប្រទេសថៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីឌីជីថលអាស៊ាន(ADGSOM) អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានអាស៊ាន (Asean ICT Centre) និងតំណាងលេខាធិការដ្ឋានអាស៊ាន ។

ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថា កិច្ចប្រជុំនេះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយថ្ងៃនេះគឺជាប្រកាសសម្ពោធក្រុមការងារស្ដីពីអាស៊ាន ដែលប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែត។ កិច្ចប្រជុំនេះប្រធានគឺដឹកនាំដោយឧត្តមមន្ត្រីមកពីប្រទេសថៃ ដែលស្របតាមស្មារតីកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន នៅសាំងហ្គាពួរ ស្របតាមស្មារតីកិច្ចប្រជុំនោះ គឺក្រុមការងារនេះបានសម្ពោធ និងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ឧត្ដមមន្ត្រីឌីជីថល។ 

ឯកឧត្តម កែវ សុទ្ធិ បន្ថែមថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះគឺបានផ្លាស់ប្ដូរយោបល់ពីក្នុងក្របខណ្ឌលិខិតគតិយុត្ត ក៏ដូចជាវិធានការសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែតពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ លើកលែងតែវៀតណាមដែលមិនបានអញ្ជើញមកផ្ទាល់ ដោយធ្វើតាមប្រព័ន្ធអនឡាញ។ វិធានការការពារដោយច្បាប់ហើយនឹងការដាក់ចេញនូវគោលនយោបាយ និងសកម្មភាពសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនេះ គឺប្រទេសទាំង១០ បានធ្វើរបាយការណ៍រៀងៗខ្លួន អំពីវិធានការ ក៏ដូចជាសមិទ្ធផល ចែករំលែកបទពិសោធន៍ ព័ត៌មាន និងឧត្ដមនវានុវត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែតនេះ។ បន្ទាប់មកអង្គប្រជុំបានកំណត់នឹងជ្រើសរើសមន្ត្រីបង្គោលបណ្ដាប្រទេសរៀងខ្លួន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ 

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ក្រុមការងារនឹងធ្វើការតាមប្រព័ន្ធអនឡាញថែមទៀត ដើម្បីកសាងផែនការ និងចុងក្រោយនឹងយកទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយនៅអាទិត្យទី៣ នៃខែកុម្ភៈ នៅហ្សាកាតា នៅពេលដែលប្រទេសឥណ្ឌូនេស៊ី ដល់វេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រៅផ្លូវការនៅឆ្នាំ២០២៥ ដូច្នេះមានពេលមួយឆ្នាំសម្រាប់ក្រុមការងារធ្វើផែនការសកម្មភាពនេះ។

សូមជម្រាបថា ប្រធានកិច្ចប្រជុំក្រុមការងារអាស៊ាន ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ គឺមានអាណត្តិពីរឆ្នាំ សម្រាប់ឆ្នាំនេះគឺថៃជាប្រធានពីរឆ្នាំ វៀតណាមជាអនុប្រធាន បន្ទាប់មកគឺវៀតណាមជាប្រធានក្នុងអាណត្តិក្រោយ និងបន្តប្ដូរវេនគ្នាតាមលំដាប់អក្សរនៃបណ្ដាប្រទេសអាស៊ាន៕ ​

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm