អាជ្ញាធរខេត្តឧត្ដរមានជ័យ កំណត់ទីតាំង២​កន្លែង​រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងកម្រិតធ្ងន់​សម្រាប់ពលករខ្មែរ

2021/07/16 01:14:50 am        517

ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ខែកក្កដានេះ បានចុះពិនិត្យទីតាំងចំនួន២កន្លែង ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងព្យាបាលកម្រិតធ្ងន់ ក្នុងភូមិសាស្ត្រក្រុងសំរោង សម្រាប់ពលករខ្មែរ​ ដែលវិលត្រឡប់ពីប្រទេសថៃ ។

ក្នុងឱកាស​ចុះពិនិត្យ​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការរដ្ឋាននគបាលជាតិ និងឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានកំណត់យក រួចហើយ ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បាន​ឲ្យដឹងថា មណ្ឌលព្យាបាល​នឹងធ្វើការរៀបចំបន្ថែម​សម្រាប់ព្យាបាល​ពលករខ្មែរ​ដែលវិលត្រឡប់​ពី​ប្រទេសថៃ។ទី១,មណ្ឌលនៅទីតាំងឃ្លាំងលានដំឡូង ​នៅក្បែរច្រកព្រំដែនអូរស្មាច់ ស្ថិតភូមិគោកប្រាសាទ សង្កាត់កូនក្រៀល (សម្រាប់ព្យាបាលពលករជំងឺឆ្លងកូវីដ១៩ កម្រិតស្រាល) ទី២,មណ្ឌលសាលាវិទ្យាល័យតេជោ ហ៊ុន សែន សំរោង ស្ថិតនៅសង្កាត់​សំរោង (សម្រាប់ព្យាបាល​ពលករជំងឺឆ្លងកូវីដ១៩ កម្រិតធ្ងន់)។

ឯកឧត្តមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ច្រកព្រំដែនអូរស្មាច់ ក្នុងអំឡុងដើមខែកក្កដា​មកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋចូលនៅចន្លោះពីចំនួន៣០០ទៅ៤០០នាក់ក្នុងមួយថ្ងៃ និងបច្ចុប្បន្នកំពុងសម្រាក ធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺឆ្លងកូវីដ-១៩ សរុបទាំងអស់មានចំនួន៣០០០នាក់ ៕អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        49
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm