
ទាហានអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស ខណៈដែលពួកគេដណ្តើម បានការគ្រប់គ្រងមន្ទីរពេទ្យAl-Shifaនៃទីក្រុងហ្កាហ្សាពីក្រុមភេរវករ ដែលបានដណ្តើមបានមកវិញនៅភាគខាងជើងនៃទឹកដីនេះ។
កងកម្លាំងការពារអ៊ីស្រាអែល បានប្រយុទ្ធជាមួយខ្មាន់កាំភ្លើងរាប់សិបនាក់ ដែលហាក់ដូចជាបានលាក់ខ្លួន នៅមន្ទីរពេទ្យនេះ ជាច្រើនខែមកហើយ បន្ទាប់ពីអ៊ីស្រាអែល បានធានាសុវត្ថិភាពកន្លែងនោះ។
ក្រុមតស៊ូតូចៗ បានលេចឡើង នៅពេលដែលការកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានពង្រីកបន្តដល់កងកម្លាំងការពារអ៊ីស្រាអែល(IDF) ដែលឥឡូវនេះ កំពុងរៀបចំសម្រាប់ការលុកលុយទីក្រុងរ៉ាហ្វានៅភាគខាងត្បូង។
ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា បានចាប់ផ្តើមនៅជុំវិញមន្ទីរពេទ្យកាលពីព្រឹកថ្ងៃចន្ទ ហើយត្រូវបានរាយការណ៍ដោយភាគីទាំងសងខាងថា បានបន្តហូតដល់ពេលល្ងាច។
លោក Daniel Hagari អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការនេះ គឺផ្អែកលើ«ព័ត៌មានចារកម្ម ដែលបង្ហាញពីការប្រើប្រាស់មន្ទីរពេទ្យដោយក្រុមភេរវករជាន់ខ្ពស់របស់ក្រុមហាម៉ាស ដើម្បីធ្វើ និងផ្សព្វផ្សាយសកម្មភាពភេរវកម្ម។
អ៊ីស្រាអែល បាននិយាយកាលពីយប់ថ្ងៃចន្ទថា យុទ្ធជនហាម៉ាសយ៉ាងហោចណាស់ ២០នាក់ ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅឯមន្ទីរពេទ្យ ហើយយ៉ាងហោចណាស់ជនសង្ស័យ៨០នាក់ ត្រូវបានចាប់ឃុំខ្លួន។