
ក្រសួងគ្រប់គ្រងស្ថានភាពអាសន្នរុស្ស៊ី និយាយនៅថ្ងៃអង្គារនេះថា កម្មករអណ្តូងរ៉ែ ១៣នាក់ បានជាប់ខ្លួន ក្រោយថ្មបាក់សង្កត់លើអណ្តូងរ៉ែម៉ាស ស្ថិតនៅតំបន់ Amur របស់ប្រទេសរុស្ស៊ី ។
ក្រសួងបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ការទំនាក់ទំនងត្រូវបានស្តាឡើងវិញ ហើយប្រតិបត្តិការបើកផ្លូវជម្រាល ត្រូវបានធ្វើឡើង ។
សារព័ត៌មានរុស្ស៊ី រាយការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅអណ្តូងរ៉ែមាស Pioneer ដែលស្ថិតនៅក្នុងចំណោមអណ្តែងរ៉ែមាសធំបំផុតនៅរុស្ស៊ី ដោយផ្អែកលើសមត្ថភាពដំណើរការ ។ អណ្តូងរ៉ែនេះ ស្ថិតនៅតំបន់ Amur ជាប់ព្រំដែនភាគខាងជើងរបស់ចិន ។
អណ្តូងរ៉ែនេះដែរ គ្រប់គ្រងដោយក្រុមហ៊ុនអណ្តូងរ៉ែមាសរុស្ស៊ី Petropavlovsk ចុះបញ្ជីនៅទីក្រុងឡុងដ្រ៍ ដែលកាលពីឆ្នាំ ២០២២បានដាក់ពាក្យសុំរដ្ឋបាល ក្រោយទណ្ឌកម្មរបស់លោកខាងលិចលើធនាគារ Gazprombank ដែលជាម្ចាស់កម្ចីសំខាន់របស់ខ្លួន ហើយនិងជាអ្នកទិញមាសតែមួយគត់របស់ពួកគេ ៕