
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសហ្វីលីពីន (DTI) បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប បានបន្តការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ។
លោក អាល់ហ្វ្រេដូ ប៉ាស្គូអាល់(Alfredo Pascual) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន បាននិយាយថា ការពង្រឹងការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប នៅតែជាអាទិភាពសម្រាប់ប្រទេសហ្វីលីពីន ហើយហ្វីលីពីន មានបំណងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រកបដោយមហិច្ឆតា មានតុល្យភាព និងទូលំទូលាយជាមួយសហភាពអឺរ៉ុប ជាប្រទេសក្នុងចំណោមដៃគូពាណិជ្ជកម្មនិងប្រភពនៃការវិនិយោគធំបំផុតនៅអាស៊ីអាគ្នេយ៍ ។
លោក Pascual បាននិយាយថា ប្រទេសហ្វីលីពីន ប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅទូទាំងតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើន រួមទាំងវត្ថុធាតុដើមសំខាន់ៗ បម្រែបម្រួលអាកាសធាតុ និរន្តរភាពបរិស្ថាន កម្លាំងពលកម្ម និងអភិបាលកិច្ចល្អ។
នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុប បានលេចចេញជាដៃគូពាណិជ្ជកម្មធំបំផុតទី ៥ របស់ប្រទេសនេះ ដោយមានទំហំពាណិជ្ជកម្មសរុបដល់ទៅ ១៦,១៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,១ ភាគរយនៃភាគហ៊ុនពាណិជ្ជកម្មសរុបរបស់ប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ សហភាពអឺរ៉ុប គឺជាដៃគូវិនិយោគបរទេសដ៏សំខាន់ ដោយការវិនិយោគផ្ទាល់ពីបរទេសសរុបបានឈានដល់ ២៩,១៦ លានដុល្លារក្នុងឆ្នាំ ២០២២ និង ៦៣,៩៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។