យុវជនកូរ៉េខាងត្បូង ៤នាក់ ក្នុងចំណោម ១០នាក់ និយាយថា «ការបង្រួបបង្រួមគឺពុំចាំបាច់ទៀតឡើយ»

2024/03/20 01:12:21 am        78

ការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា និស្សិត ៤នាក់ក្នុងចំណោម ១០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ជឿថា ការបង្រួបបង្រួមគ្នាឡើងវិញ រវាងប្រទេសកូរ៉េទាំង២ ដែលបានបំបែកចេញពីគ្នានោះ គឺពុំមានភាពចាំបាច់ទៀតឡើយ។

ការស្ទង់មតិដែលធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២៣ ដោយក្រសួងបង្រួបបង្រួម ដែលមាននិស្សិតចំនួន ៧៣.៩៩១នាក់អាយុចន្លោះពី ៦ឆ្នាំទៅ ១៨ឆ្នាំ នៅទូទាំងប្រទេស កើតមានឡើងចំពេលដែលភាពតានតឹងអន្តរកូរ៉េកើនឡើងកាន់តែខ្លាំង។ ជាក់ស្ដែង ទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅចំនួន ៥លើកហើយមកទល់ពេលនេះ ក្នុងឆ្នាំ២០២៤។

៣៨,៩ភាគរយនៃអ្នកឆ្លើយសំណួរ បានឆ្លើយតបថា ការបង្រួបបង្រួម គឺ «ពុំចាំបាច់ទៀតឡើយ» ដែលជាចំនួនដ៏ខ្ពស់ គិតចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើងជាលើកដំបូងក្នុង២០១៤។ ភាគរយនៃសិស្សដែលបានឆ្លើយតបតាមរបៀបនេះ បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានចំនួន ២៤,២ភាគរយ នៅឆ្នាំ២០២០ ចំនួន ២៥ភាគរយនៅឆ្នាំ២០២១ និង ៣១,៧ភាគរយនៅឆ្នាំ២០២២។

បរិមាណដែលបានឆ្លើយតបថា ការបង្រួបបង្រួមឡើងវិញ គឺ «ចាំបាច់» មាន ៤៩,៨ភាគរយ ដោយនេះជាលើកដំបូងដែលតួលេខនេះបានធ្លាក់ចុះក្រោមកម្រិត ៥០ភាគរយ គិតចាប់តាំងពីឆ្នាំ២០១៤ មក។ ជាមួយគ្នានេះ ចំណាប់អារម្មណ៍របស់សិស្ស ក្នុងការបង្រួបបង្រួមគ្នាឡើងវិញក៏បានធ្លាក់ចុះផងដែរ នាពេលថ្មីៗនេះ។

ចំណែកឯភាគរយនៃអ្នកឆ្លើយសំណួរដែលនិយាយថា ពួកគេ «មិនចាប់អារម្មណ៍» នៅក្នុងបញ្ហាបង្រួបបង្រួមនេះ បានឡើងដល់កម្រិត ២៨,៣ភាគរយ ក្នុងឆ្នាំ២០២៣ ដោយឡើងពីកម្រិត ២៧ភាគរយកាលពីឆ្នាំមុន។ តួលេខអ្នកមិនចាប់អារម្មណ៍នេះ គឺ ២០,២ភាគរយក្នុងឆ្នាំ២០២០ និង ២២,៤ភាគរយ នៅឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm