
កងកម្លាំងសន្តិសុខអ៊ូហ្គង់ដា កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ បន្ទាប់ពីពួកគេ បាននិយាយថា យុទ្ធជនមកពីក្រុមដែលមានទំនាក់ទំនងនឹងរដ្ឋអ៊ីស្លាម(IS)បានចូលមកក្នុងប្រទេស កាលពីចុងសប្តាហ៍មុន។
កងទ័ពបាននិយាយថា ក្រុមសកម្មប្រយុទ្ធនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) កំពុងរៀបចំផែនការវាយប្រហារ នៅក្នុងតំបន់ទីក្រុង កន្លែងគោរពបូជា សាលារៀន និងព្រឹត្តិការណ៍សាធារណៈ។
កងទ័ព បានជំរុញឲ្យសាធារណជន រក្សាការប្រុងប្រយ័ត្ន «ដើម្បីជៀសវាងការក្លាយជាជនរងគ្រោះនៃ អំពើភេរវកម្មរបស់ADF។
កងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF)ត្រូវបានគេភ្ជាប់ទៅនឹងការវាយប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់នៅក្នុងប្រទេសអ៊ូហ្គង់ដា រួមទាំងការកំណត់គោលដៅទៅលើសាលាមួយ កាលពីខែមិថុនាឆ្នាំមុន។
ក្រុមនេះ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេសអ៊ូហ្គង់ដា ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយមនុស្សដែលមិនពេញចិត្តនឹងការប្រព្រឹត្តរបស់រដ្ឋាភិបាលចំពោះជនមូស្លីម។ ប៉ុន្តែបន្ទាប់ពីត្រូវបានដឹកនាំដោយកងទ័ព អ្នកដែលនៅសល់ទាំងនោះ បានរត់ឆ្លងព្រំដែនទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
នៅឆ្នាំ ២០២១ អ៊ូហ្គង់ដា និងប្រទេសកុងហ្គោ បានបើកការវាយលុករួមគ្នាមួយ ដើម្បីបណ្តេញ កងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ADF ចេញពីបន្ទាយកុងហ្គោរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនអាចបញ្ចប់ការវាយប្រហាររបស់ក្រុមនេះបានទេ។