ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុននៅថ្ងៃទី១៤ ខែកក្កដា បានចេញលិខិតជូនដំណឹង មួយ ដោយបានស្នើដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្ថិតនៅប្រទេសជប៉ុន ឱ្យបង្កើនការប្រុងប្រយ័ ត្នខ្ពស់ ចំពោះការរីករាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី(Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា វីរុសថ្មីនេះជាប្រភេទងាយចម្លង និងបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកជំងឺ បើប្រៀបធៀបនឹង ប្រភេទវីរុសកូវីដ-១៩ ដទៃទៀត។
ក្រៅពីការស្នើសុំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះ ស្ថានទូតកម្ពុជាក៏បានស្នើដល់ពលរដ្ឋ ខ្មែរទាំងអស់ដែលកំពុងស្ថិតនៅប្រទេសជប៉ុន អនុវត្តវិធានអនាម័យ និងវិធានសុខាភិបាលឱ្យបានខ្ជាប់ ខ្ជួនជាប្រចាំផងដែរ៕ ដោយ៖ គង់ ឌិន
