
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី បាននិយាយថា លោកបានពិភាក្សាពីជំនួយចាំបាច់ សម្រាប់កងទ័ពអ៊ុយក្រែនជាមួយព្រឹទ្ធសមាជិកខាងគណបក្សសាធារណរដ្ឋលីនស៊ី ហ្ក្រាហាម (Lindsey Gramham)កាលពីថ្ងៃច័ន្ទ។
លោកហ្សេលិនស្គីបាននិយាយថា លោកថែមទាំងពិភាក្សារយៈពេលខ្លីជាមួយលោកហ្ក្រាហាមពីសភាពការណ៍លើសមរភូមិ និងបានបញ្ជាក់ពីតម្រូវការសម្រាប់ប្រភេទអាវុធ ក្នុងនោះរួមមានប្រព័ន្ធការពារមីស៊ីល
យន្ដហោះចម្បាំង និងកាំភ្លើងធំផងដែរ។
សេតវិមានកំពុងស្វះស្វែងរកវិធីដើម្បីបញ្ជូនជំនួយយោធាបន្ថែមទៅប្រទេសអ៊ុយក្រែន។ ដូច្នេះ ស្ថានការណ៍លើសមរភូមិនិងការតស៊ូ នឹងអាចផ្ដល់ឲ្យអ៊ុយក្រែនទទួលបានមូលនិធិពីក្រុមប្រកាន់តឹងរឹងខាងគណបក្សសាធារណរដ្ឋ។
ប៉ុន្មានខែបន្ទាប់ពីប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោកចូបៃឌិន (Joe Biden) បានស្នើសុំសភាឲ្យយល់ព្រមទៅលើជំនួយសន្ដិសុខបរទេសបន្ថែមដែលព្រឹទ្ធសភាបានអនុម័តកញ្ចប់ជំនួយ កាលពីខែមុនសំរាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងការបំពេញអាវុធស្ដុកទុកក្នុងឃ្លាំងឡើងវិញដោយទទួលបានសម្លេងគាំទ្រលើសលប់ ៧០ទល់នឹង៣០ជំទាស់។
ប៉ុន្ដែជំនួយនេះ បានស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ នៅក្នុងសេតវិមាន ដោយសារតែកំពុងប្រឈមមុខនឹងការប្រទាញប្រទង់ពីគណបក្សសាធារណរដ្ឋ ដែលជាសម្ព័នមិត្ដជិតស្និទជាមួយអតីតប្រធានាធិបតីដូណាល ត្រាំ ជាអ្នកប្រកួតជួរមុខសម្រសប់ការតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះ ដែលបានប្រឆាំងនឹងការផ្ដល់ជំនួយទៅឲ្យក្រុងគីវជាងជាងប្រាក់កម្ចីនោះ។