
ប្រទេសជប៉ុននិងអ្នកតំណាងរបស់ប្រទេសដែនកោះ១៤ក្នុងតំបន់ប៉ាស៊ីហ្វិក បានជួបគ្នានៅថ្ងៃអង្គារនេះ ដើម្បីសន្ទនាពីវិស័យការពារជាតិរយ:ពេល២ថ្ងៃក្នុងក្រុងតូក្យូ។
អ្នកសង្កេតការជាច្រើនមកពីប្រទេសនៅជុំវិញតំបន់ប៉ាស៊ីហ្វិក រួមមានប្រទេសអូស្រ្ដាលី សហរដ្ឋអាមេរិក និងកាណាដាក៏បានចូលរួមជំនួបកំពូលនេះផងដែរ។
រដ្ឋមន្រ្ដីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) ដែលគ្រោងនឹងជួបជាមួយសមភាគីរបស់លោកមកពីប្រទេសកោះប៉ាស៊ីហ្វិកនៅឯជំនួបកំពូលនេះ។
កិច្ចសន្ទនានេះ ត្រូវបានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ ស្របពេលឥទ្ធិពលរបស់ចិនកំពុងកើនឡើង នៅក្នុងតំបន់ប៉ាស៊ីហ្វិក៕